
មន្ដ្រី៤រូប នៃមន្ទីរព័ត៌មានខេត្តព្រះវិហារ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់ និងការការពារគេហទំព័រ» នៅទីស្ដីការក្រសួងព័ត៌មាន!
មន្ដ្រី ៤រូប នៃមន្ទីរព័ត៌មានខេត្តព្រះវិហារ បានចូលរួមវគ្គបណ្ដុះបណ្ដាលស្តីពី «ការប្រើប្រាស់ និងការការពារគេហទំព័រ» ដែលរៀបចំឡើងសម្រាប់មន្ត្រីក្រសួងព័ត៌មាន និងមន្ត្រីមន្ទីរព័ត៌មានរាជធានី ខេត្តទាំង២៥។ វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងព័ត៌មាន ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលមានរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងព័ត៌មាន។







