
ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញក្រុងពលីត្រៀមអបអរសាទរ “សង្ក្រាន្តព្រៃវែង” ឆ្នាំ២០២៦
នៅព្រឹកទី២០ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីក្រុងពលី សុំម្ចាស់ទឹក ម្ចាស់ដី ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ក្នុងឱកាសត្រៀមរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង» ឆ្នាំ២០២៦ និងអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង និងវត្តមានដ៏ខ្ពស់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា រួមជាមួយវត្តមាន លោកជំទាវ ជា ផល្គុន ដែលប្រារព្ធធ្វើឡើងនៅសួនច្បារសម្ដេចអគ្គមហាធម្មពោធិសាល ជា សុីម (ស្កូប) ស្ថិតក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង។









