បទយកការណ៍ ស្តីពី ស្តូបអនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ ខេត្តប៉ៃលិន

បទយកការណ៍ ស្តីពី ស្តូបអនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ ខេត្តប៉ៃលិន

ស្តូបអនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ ខេត្តប៉ៃលិន ចាប់ផ្តើមបញ្ចុះបឋមសីលា នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានមូលនិធិទ្រទ្រង់ការសាងសង់វិមាន ឈ្នះ ឈ្នះ និងចាប់ផ្តើមបុកគ្រឹះកសាង នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២។ វិមាន ឈ្នះ ឈ្នះ ខេត្តប៉ៃលិន មានទំហំបាតក្រោម ៥៩ម៉ែត្រ គុណនឹង ៥៩ម៉ែត្រ និងមានកំពស់ ៥០.៩ម៉ែត្រ សាងសង់លើផ្ទៃដីទំហ៊ំ ២៦,០០០ម៉ែត្រការ៉េ ដែលជាអំណោយផ្ទាល់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានអនុគណៈកម្មាសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន។

Related News

មុខម្ហូប ឆាក្រវ៉ាញ សម្លរម្ជូរក្រវ៉ាញ អន្លក់ក្រវ៉ាញ ជាដើម គឺជាមុខម្ហូបដ៏ពេញនិយមរបស់ប្រជាពលរដ្ឋខេត្តប៉ៃលិន
មុខម្ហូប ឆាក្រវ៉ាញ សម្លរម្ជូរក្រវ៉ាញ អន្លក់ក្រវ៉ាញ ជាដើម គឺជាមុខម្ហូបដ៏ពេញនិយមរបស់ប្រជាពលរដ្ឋខេត្តប៉ៃលិន
មុខម្ហូប ឆាក្រវ៉ាញ សម្លរម្ជូរក្រវ៉ាញ អន្លក់ក្រវ៉ាញ ជាដើម គឺជាមុខម្ហូបដ៏ពេញនិយមរបស់ប្រជាពលរដ្ឋខេត្តប៉ៃលិន ដែលភ្ញៀវទេសចរ និងអ្នកដំណើរទាំងឡាយតែងតែសួរក និងសរសើថា ត្រូវមាត់ ត្រូវចិត្ត។ ក្រវ៉ាញមានដុះនៅតាមព្រៃភ្នំ ឬដីដែលមានដើមឈើធំៗ ដុះជុំជិត ពោលគឺដំណាំនេះ ត្រូវការពន្លឺថ្ងៃតិច ដើម្បីលូតលាស់។ បច្ចុប្បន្ននេះ ក្រវ៉ាញក៏ត្រូវបានប្រជាពលរដ្ឋមួយចំនួន ធ្វើការដាំដុះផងដែរ ដែលទទួលបានទិន្នផលល្អប្រសើ។
ការប្រកបរបរឆ្នៃត្បូង របស់ប្រជាពលរដ្ឋខេត្តប៉ៃលិន
ការប្រកបរបរឆ្នៃត្បូង របស់ប្រជាពលរដ្ឋខេត្តប៉ៃលិន
ខេត្តប៉ៃលិន ត្រូវបានគេស្គាល់ថា ជាតំបន់សំបូរត្បូងធម្មជាតិ ដែលមានតម្លៃថ្លៃ និងល្បីល្បាញ។ បច្ចុប្បន្ននេះ សកម្មភាពជីកត្បូងជាលក្ខណៈជាអាជីព មិនមានទៀតឡើយ នៅក្នុងខេត្តប៉ៃលិន ពោលគឺមានសកម្មភាពប្រជាពលរដ្ឋរែងត្បូងបន្តិចបន្ទួច នៅតាមស្ទឹង ក្រោយពេលពួកគាត់ពេលទំនេរពីការងារ ឬឱកាសសមស្រប សម្រាប់ពួកគាត់ប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្តី មានប្រជាពលរដ្ឋប្រមាណជិតពីររយនាក់ នៅក្នុងខេត្តប៉ៃលិន កំពុងប្រកបរបរជិញ្ចឹមជីវិតដោយការច្នៃត្បូង។
ទំពាំងបារាំង មិនត្រឹមតែផ្តល់ប្រយោជន៍ច្រើនដល់សុខភាព ប៉ុន្តែក៏ផ្តល់ប្រាក់ចំណូលគួរសមដល់កសិករ
ទំពាំងបារាំង មិនត្រឹមតែផ្តល់ប្រយោជន៍ច្រើនដល់សុខភាព ប៉ុន្តែក៏ផ្តល់ប្រាក់ចំណូលគួរសមដល់កសិករ
ទំពាំងបារាំង គឺជាដំណាំបន្លែមួយប្រភេទ ដែលមានរសជាតិឆ្ងាញ់ និងផ្តល់ផលប្រយោជន៍ច្រើនដល់សុខភាព ហើយផ្តល់ប្រាក់ចំណូលវិញក៏ល្មមគួរសមដល់កសិករផងដែរ។ បច្ចុប្បន្ននេះ មានប្រជាកសិករកម្ពុជាកាន់តែច្រើនឡើងៗ បានចាប់អារម្មណ៍ដាំដំណាំទំពាំងបារាំងនេះ ខណៈដែលផ្ទៃដីដាំដុះមានការកើនឡើងជារៀងរាល់ឆ្នាំ។ ចំពោះខេត្តប៉ៃលិន ប្រជាកសិករបានចាប់ផ្ដើមដាំដំណាំទំពាំងបារាំងនេះនៅក្នុងឆ្នាំ២០១៦ ក្រោមការរៀបចំឡើងដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន។
ទឹកជ្រោះធម្មជាតិ បយ៉ាខា មានសម្រស់យ៉ាងស្រស់ស្អាត លាក់ខ្លួនក្នុងព្រៃភ្នំ
ទឹកជ្រោះធម្មជាតិ បយ៉ាខា មានសម្រស់យ៉ាងស្រស់ស្អាត លាក់ខ្លួនក្នុងព្រៃភ្នំ
ទឹកជ្រោះធម្មជាតិ បយ៉ាខា មានសម្រស់យ៉ាងស្រស់ស្អាត លាក់ខ្លួនក្នុងព្រៃភ្នំ កត់ត្រាប្រវត្តស្នេហ៍របស់ចៅចិត្ត លើឃុននារី បុត្រីសេដ្ឋី ខេត្តប៉ៃលិន ក្នុងបទចំរៀងរបស់លោកតា ស៊ីន ស៊ីសាមុត ដែលមានចំណងជើងថា” យីហ៊ុបប៉ៃលិន”។

Latest News

Authority activitiesកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ១.៥M បានជួយបង្កើនធនធានបញ្ញា ការងារ និងសេដ្ឋកិច្ចដល់យុវជន
Jun 15, 2026

កម្មវិធីបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ១.៥M បានជួយបង្កើនធនធានបញ្ញា ការងារ និងសេដ្ឋកិច្ចដល់យុវជន

ថ្នាក់ដឹកនាំខេត្តកំពតជំរុញឱ្យយុវជនយកចិត្តទុកដាក់ ក្នុងការវិនិយោគពេលវេលាជាមួយនឹងការសិក្សារៀនសូត្រឱ្យពូកែ មានចំណេះជំនាញពិតប្រាកដ និងមានការងារធ្វើ។ ពិសេសយុវសិស្សមកពីគ្រួសារខ្វះខាត សូមចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ១.៥M ដោយឥតគិតថ្លៃ ដើម្បីរួមចំណែកបង្កើតធនធានបញ្ញា ឱកាសការងារ និងជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងប្រទេសជាតិឱ្យបានរឹងមាំ កុំឱ្យប្រទេសជិតខាងមើលងាយ។

Kampot provincial dept. of information
Kampot provincial dept. of information
Read More
Leadership activitiesរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់ គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត
Jun 15, 2026

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់ គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត

នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៧ ដែលបានប្រព្រឹត្តទៅនៅបរិវេណឆ្នេរព្រែកកំពង់បាយ មុខមន្ទីរពេទ្យបង្អែកខេត្តកំពត និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកានៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តមអភិបាលនៃគណ:អភិបាល និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពត ខេត្តកែប ខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ឯកឧត្តមនាយឧត្តមសេនីយ៍ អាជ្ញាធរដែនដី កងកម្លាំងនគរបាល កងកម្លាំងរាជអាវុធហត្ថ តំណាងអង្គការជាតិ និងអន្តរជាតិ ក្រុមហ៊ុនឯកជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក. យុវជនកាយរិទ្ធិ និងប្រជាពលរដ្ឋសរុបប្រមាណ ១៥០០នាក់។ ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៧នេះ បានសហការរៀបចំឡើងដោយ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពត។

Kampot provincial dept. of information
Kampot provincial dept. of information
Read More
Tourismនាពេលរាត្រីថ្ងៃចុងសប្តាហ៍ បរិយាកាសក្នុងក្រុងកំពតមានភាពអ៊ូអរ និងរស់រវើកគួរឲ្យចង់ទស្សនា
Jun 14, 2026

នាពេលរាត្រីថ្ងៃចុងសប្តាហ៍ បរិយាកាសក្នុងក្រុងកំពតមានភាពអ៊ូអរ និងរស់រវើកគួរឲ្យចង់ទស្សនា

នៅតាមដងផ្លូវសំខាន់ៗក្នុងក្រុងកំពត ត្រូវបានលម្អដោយភ្លើងពណ៌យ៉ាងស្រស់ស្អាត ខណៈប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាច្រើននាំគ្នាដើរកម្សាន្ត ទិញអាហារ និងសម្រាកលំហែកាយតាមមាត់ព្រែកនាពេលចុងសប្តាហ៍នេះ។

Kampot provincial dept. of information
Kampot provincial dept. of information
Read More
Authority activitiesអភិបាលខេត្តកំពតប្រាប់អាជីវករក្នុងខេត្តឱ្យយកមនសិការជាតិមកប្រើក្នុងការនាំទំនិញចូល
Jun 14, 2026

អភិបាលខេត្តកំពតប្រាប់អាជីវករក្នុងខេត្តឱ្យយកមនសិការជាតិមកប្រើក្នុងការនាំទំនិញចូល

អភិបាលខេត្តកំពតបានប្រាប់ទៅកាន់អាជីវករអ្នកនាំទំនិញចូលមកកម្ពុជាទាំងអស់ អោយប្រើមនសិកាជាតិក្នុងការនាំទំនិញចូល ហើយចែកចាយទៅកាន់ពលរដ្ឋប្រើប្រាស់។ ឯកឧត្ដមអភិបាលខេត្តបានសង្កត់ធ្ងន់លើការនាំទំនិញរបស់ថៃ ដែលជាទំនិញខុសច្បាប់ និងជាទំនិញបំផ្លាញជាតិ និងប្រមាថជាតិ ដែលពលរដ្ឋខ្មែរគ្រប់រូបត្រូវធ្វើពហិកា ដើម្បីតមគុណដល់ការលះបង់ជីវិតរបស់ពលរដ្ឋ និងវីរកងទ័ពកម្ពុជា ដែលបង្កឡើងដោយប្រទេសថៃ។

Kampot provincial dept. of information
Kampot provincial dept. of information
Read More