ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវចំនួន ៤ ០០០គីឡូក្រាម ជូនដល់ប្រជាពលរដ្ឋចំនួន ១០០គ្រួសារ នៅឃុំរយ៉ ស្រុកកោះញែក

ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវចំនួន ៤ ០០០គីឡូក្រាម ជូនដល់ប្រជាពលរដ្ឋចំនួន ១០០គ្រួសារ នៅឃុំរយ៉ ស្រុកកោះញែក

ខេត្តមណ្ឌលគិរី ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដើម្បីជំរុញដល់កសិករ ក្នុងការបង្កបង្កើនស្រូវទាន់រដូវកាល នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោក អភិបាលរងខេត្ត លោក មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី លោក នាយករដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចែកពូជស្រូវជូនដល់ប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ជូនដល់កសិកររស់នៅឃុំរយ៉ ពិធីនេះប្រព្រឹត្តទៅនៅសាលាឃុំរយ៉ ស្រុកកោះញែក។ ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ នឹងការនឹករលឹកពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នាឱកាសនេះ។ ឯកឧត្តម បញ្ជាក់ថា ការផ្តល់ពូជស្រូវសែនក្រអូបនេះ ជាពូជមានគុណភាព ដែលផ្តល់ទិន្នផលខ្ពស់ និងមានទីផ្សារ ដូច្នេះ សូមប្រជាកសិករ ត្រូវអនុវត្តតាមការណែនាំរបស់មន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្ត អំពីបច្ចេកទេស ការដាំដុះ ការថែទាំ និងការប្រើប្រាស់ទឹក ដើម្បីទទួលបានទិន្នផលល្អ។ ឯកឧត្តម បានជំរុញឱ្យប្រជាកសិករ ជាពិសេសប្រជាពលរដ្ឋរស់នៅក្នុងស្រុកកោះញែក ត្រូវយកចិត្តទុកដាក់ក្នុងការបង្កបង្កើនផល ដំណាំស្រូវ ដោយប្រើជីធម្មជាតិ ឬរៀនផលិតជីកំប៉ុសខ្លួនឯង សម្រាប់ប្រើប្រាស់កាត់បន្ថយប្រើជីគីមី ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព មិនត្រឹមប៉ុណ្ណោះ ក៏បានជួយសន្សំសំចៃលើការចំណាយ។ ក្រៅពីដំណាំស្រូវ ឯកឧត្តម អភិបាលខេត្ត បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនផ្ទៃដីដាំដុះ ចៀសវាងទុកដីទំនេរចោល ដាំដំណាំឈើហូបផ្លែ បន្លែ ចិញ្ចឹមសត្វ សម្រាប់បំពេញតម្រូវការប្រចាំថ្ងៃក្នុងគ្រួសារ ដោយអាចទទួលបានចំណីអាហារសុវត្ថិភាព ហើយក៏អាចជួយឱ្យបងប្អូនប្រជាកសិករ យកផលដំណាំដែលដាំដុះ លក់បានកម្រៃបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាព។ លោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានឱ្យដឹងថា មន្ទីរ បានសហការជាមួយរដ្ឋបាលស្រុកកោះញែក និងរដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំចែកពូជស្រូវសែនក្រអូប០១ សរុបចំនួន ៤ ០០០គីឡូក្រាម ដើម្បីចែកជូនដល់កសិករចំនួន ១០០គ្រួសារ នៅក្នុងឃុំរយ៉ ស្រុកកោះញែក ដែលក្នុង០១គ្រួសារ ទទួលបានពូជស្រូវចំនួន ៤០គីឡូក្រាម ។ លោក បន្ថែមថា គិតត្រឹមដើមខែមិថុនានេះ ការងារបង្កបង្កើនផលដំណាំស្រូវវស្សាសរុបអនុវត្តបានចំនួន ៨ ៥៤៣ហិកតា ស្មើនឹង ២៥,៦៥% នៃផែនការឆ្នាំ កើនលើសឆ្នាំមុនចំនួន ១ ៥៤៧ហិកតា ក្នុងនោះ ស្រូវចម្ការ អនុវត្តបានសរុបចំនួន ១៧៣ហិកតា ស្រូវស្រាល អនុវត្តបានសរុបចំនួន ៥២៩ហិកតា ស្រូវកណ្តាល អនុវត្តបានសរុបចំនួន ២ ៤០៤ហិកតា ស្រូវធ្ងន់ អនុវត្តបានសរុបចំនួន ៧៥៧ហិកតា។ នាឱកាសនោះ ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី រួមទាំងគណៈប្រតិភូអមដំណើរ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពឃ្លាំងសម្ងួតស្រូវ របស់សាខាក្រុមហ៊ុនក្នុងស្រុក អេមរុ រ៉ាយស៍ (ខេមបូឌា) ស្ថិតនៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី៕

Related News

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកែវសីមា រៀបចំវេទិកាសាធារណៈថ្នាក់ជាតិ និងចែកកូនដូងក្រអូបជូនប្រជាពលរដ្ឋនៅភូមិឆ្នែង
Agriculture
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកែវសីមា រៀបចំវេទិកាសាធារណៈថ្នាក់ជាតិ និងចែកកូនដូងក្រអូបជូនប្រជាពលរដ្ឋនៅភូមិឆ្នែង
មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកែវសីមា បានរៀបចំវេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ គាំទ្រការអនុវត្តកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ព្រមទាំងដោះស្រាយបញ្ហាប្រឈម និងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
Mondulkiri provincial dept. of information
Mondulkiri provincial dept. of information
Read More
ឯកឧត្តម គង់ គឹមនី ជំរុញដល់បងប្អូនកសិករយកចិត្តទុកដាក់ដាំដុះដំណាំហូបផ្លែ ជាពិសេសបន្លែបង្ការជុំវិញផ្ទះ
Agriculture
ឯកឧត្តម គង់ គឹមនី ជំរុញដល់បងប្អូនកសិករយកចិត្តទុកដាក់ដាំដុះដំណាំហូបផ្លែ ជាពិសេសបន្លែបង្ការជុំវិញផ្ទះ
ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ និងជួយដល់សុខមាលភាពក្នុងក្រុមគ្រួសារ ឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី បានលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋ ត្រូវចិញ្ចឹមសត្វ ដាំបន្លែបង្ការនានា ដែលអាចទ្រទ្រង់ការទទួលទានក្នុងគ្រួសារ ទោះមិនទាន់អាចលក់ចេញទៅទីផ្សារ ឬផ្គត់ផ្គង់ទៅថៅកែធំៗលក់បន្ត .
Mondulkiri provincial dept. of information
Mondulkiri provincial dept. of information
Read More
បន្លែធម្មជាតិខេត្តមណ្ឌលគិរី នារដូវកាលបៃតង🌿🌱
Agriculture
បន្លែធម្មជាតិខេត្តមណ្ឌលគិរី នារដូវកាលបៃតង🌿🌱
បន្លែធម្មជាតិ ពីចម្ការប្រពៃណីជនជាតិដើមពូនង នឹងបន្លែព្រៃ លក់ក្នុងផ្សារជនជាតិដើមភាគតិច ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី គឺជាមន្តស្នេហ៍មួយដ៏ទាក់ទាញខ្លាំងសម្រាប់អ្នកទេសចរ និងអ្នកក្នុងតំបន់ ព្រោះបន្លែទាំងនោះមានភាពស្រស់ គ្មានសារធាតុគីមី និងមានរសជាតិប្លែកពីបន្លែទីផ្សារទូទៅ។ Copyright of this image is retained by the owner of this image © Tong Len All rights Reserved
Mondulkiri provincial dept. of information
Mondulkiri provincial dept. of information
Read More
កូន​ត្រី​ពូជចម្រុះចំនួន ២៨ ០០០កូន ត្រូវបានអាជ្ញាធរខេត្តមណ្ឌលគិរី លែងចូលទំនប់អូរតេធិបតី​ ដើម្បីរក្សាទុក​នូវត្រីមេពូជសម្រាប់ពងកូន និងជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ
Agriculture
កូន​ត្រី​ពូជចម្រុះចំនួន ២៨ ០០០កូន ត្រូវបានអាជ្ញាធរខេត្តមណ្ឌលគិរី លែងចូលទំនប់អូរតេធិបតី​ ដើម្បីរក្សាទុក​នូវត្រីមេពូជសម្រាប់ពងកូន និងជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ
ខេត្តមណ្ឌលគិរី ៖ អាងស្តុកទឹកទំនប់អូរតេធិបតី ជាប្រភពទឹកដ៏សំខាន់សម្រាប់​ផ្គត់ផ្គង់​ទឹកប្រើប្រាស់​ធ្វើកសិកម្ម រក្សាទុក​នូវត្រីមេពូជសម្រាប់ពងកូន ដែល​ផ្តល់ជាស្បៀងអាហារ ប្រាក់ចំណូល​របស់ប្រជាពលរដ្ឋដែលអាស្រ័យផលនេសាទ និងកសិកម្ម និងជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញក្នុងពិធីលែងកូនត្រី ចូលទំនប់អូរតេធិបតី។
Mondulkiri provincial dept. of information
Mondulkiri provincial dept. of information
Read More
កសិករសម្រុកពង្រីកផ្ទៃដីដាំដុះដំណាំកាហ្វេនៅខេត្តមណ្ឌលគិរី
Agriculture
កសិករសម្រុកពង្រីកផ្ទៃដីដាំដុះដំណាំកាហ្វេនៅខេត្តមណ្ឌលគិរី
វិស័យកសិកម្មនៅក្នុងខេត្តមណ្ឌលគិរី កំពុងបង្ហាញពីវឌ្ឍនភាព និងសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា ខណៈដែលប្រជាកសិករនៅក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ កំពុងមមាញឹកក្នុងការថែទាំ និងពង្រីកផ្ទៃដីដាំដុះដំណាំកាហ្វេបន្ថែម ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក ដែលកំពុងមានការគាំទ្រខ្ពស់លើគុណភាព និងរសជាតិកាហ្វេតំបន់ខ្ពង់រាប។
Mondulkiri provincial dept. of information
Mondulkiri provincial dept. of information
Read More
ឯកឧត្ដម រដ្ឋលេខាធិការ អ៊ួង កុសល និងក្រុមការងារ អញ្ជើញចុះពិនិត្យការដាំដុះដំណាំកសិកម្ម នៅក្រុងសែនមនោរម្យ
Agriculture
ឯកឧត្ដម រដ្ឋលេខាធិការ អ៊ួង កុសល និងក្រុមការងារ អញ្ជើញចុះពិនិត្យការដាំដុះដំណាំកសិកម្ម នៅក្រុងសែនមនោរម្យ
មណ្ឌលគិរី ៖ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្ម និងសហការី មន្រ្តីកសិកម្មឃុំ បានអញ្ជើញចុះពិនិត្យការដាំដុះដំណាំ កសិករចំនួន ២គ្រួសារ នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ក្នុងដំណើរនេះក្រុមការងារបានចុះជួបកសិករដើម្បីពិនិត្យផ្ទៃដីដាំដុះម្រេច កៅស៊ូ ធុរេន កាហ្វេនៅនៅភូមិពូលូងសង្កាត់រមនា ក្រុងសែនមនោរម្យ និងចុះពិនិត្យកន្លែងដាំបន្លែដូចជា ត្រសក់ ននោង ម្ទេស និងក្រូចផាសិន នៅភូមិចំការតែ នៅសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យផងដែរ៕
Mondulkiri provincial dept. of information
Mondulkiri provincial dept. of information
Read More

Latest News

វិស័យឯកជនជាដៃគូសំខាន់ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សជាមួយរាជរដ្ឋាភិបាល
Provincail news

វិស័យឯកជនជាដៃគូសំខាន់ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សជាមួយរាជរដ្ឋាភិបាល

កំពត÷ ក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខសិស្សានុសិស្ស និងគ្រួសារខ្វះខាតផ្នែកជីវភាព ព្រមទាំងផ្តល់អំណោយជាសម្ភារៈសិក្សា ក៏ដូចជាគ្រឿងឧបភោគបរិភោគនៅសង្កាត់ក្រាំងអំពិល ក្រុងកំពត កាលពីរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំនៃគ្រឹះស្ថានឯកជនបានអះអាងថា គ្រប់កាលៈទេសៈ វិស័យឯកជនតែងត្រៀមសហការជានិច្ចជាមួយរាជរដ្ឋាភិបាលតាមលទ្ធភាពដើម្បីគាំទ្រការអភិវឌ្ឍធនធានមនុស្ស។ មន្ត្រីអាជ្ញាធរបានបញ្ជាក់ថា កិច្ចសហការរវាងវិស័យឯកជន និងរាជរដ្ឋាភិបាលជាកត្តាដែលមិនអាចខ្វះបានក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន។

Kampot provincial dept. of information
Kampot provincial dept. of information
Read More
កូនត្រី កូនបង្កងអូស្ត្រាលី និងខ្យងជាង ៩ម៉ឺនកូនត្រូវបានព្រលែងក្នុងស្រះទន្លេនាម ស្រុកអង្គរជ័យ ដើម្បីទុកជាប្រយោជន៍សម្រាប់ពលរដ្ឋ
Provincail news

កូនត្រី កូនបង្កងអូស្ត្រាលី និងខ្យងជាង ៩ម៉ឺនកូនត្រូវបានព្រលែងក្នុងស្រះទន្លេនាម ស្រុកអង្គរជ័យ ដើម្បីទុកជាប្រយោជន៍សម្រាប់ពលរដ្ឋ

ដើម្បទុកជាប្រយោជន៍ដល់ពលរដ្ឋក្នុងភូមិទន្លេនាម ឃុំចំប៉ី ស្រុកអង្គរជ័យ ដែលប្រើប្រាស់ស្រះទឹកទន្លេនាម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត រួមនឹងអាជ្ញាធរស្រុក ខេត្ត និងប្រជាពលរដ្ឋ បានព្រលែងកូនត្រី កូនបង្កង និងខ្យងប្រមាណជាង ៩ម៉ឺនកូនទៅក្នុងស្រះ ដើម្បីទុកបំរើផលប្រយោជន៍ពលរដ្ឋនាពេលខាងមុខ។ ស្រះទឹកទន្លេនាមនេះត្រូវបានស្តារឡើងវិញដោយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បន្ទាប់ពីមានការសំណូមពរពីព្រះសង្ឃ និងប្រជាពលរដ្ឋ ដើម្បីទាញយកទឹកមកប្រើប្រាស់។

Kampot provincial dept. of information
Kampot provincial dept. of information
Read More
សិស្សទី១២នៃវិទ្យាល័យហ៊ុនសែនព្រែកត្នោតក្រុងបូកគោប្រឡងជាប់បាក់ឌុប១០០% ២ឆ្នាំជាប់ៗគ្នា
Provincail news

សិស្សទី១២នៃវិទ្យាល័យហ៊ុនសែនព្រែកត្នោតក្រុងបូកគោប្រឡងជាប់បាក់ឌុប១០០% ២ឆ្នាំជាប់ៗគ្នា

កំពត៖ សិស្សថ្នាក់ទី១២នៃសាលាវិទ្យាល័យហ៊ុនសែន ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ១០០% និងមានសិស្សទិន្ទេសA ច្រើននាក់ ២ឆ្នាំជាប់ៗគ្នា។បើតាមការបញ្ជាក់របស់នាយកសាលាថា ឆ្នាំក្រោយសិស្សលោកនៅតែប្រឡងជាប់១០០% ហើយអាចមានសិស្សនិទ្ទេសល្អកើនឡើងផងដែរ ដោយសារសាលាមានផែនការ គោលការណ៍បង្រៀន និងតាមដានលទ្ធផលសិក្សារបស់សិស្សម្នាក់ៗយ៉ាងច្បាស់លាស់ ពិសេសការធ្វើតេស្តស្តង់ដា នៅមុនថ្ងៃប្រឡង។

Kampot provincial dept. of information
Kampot provincial dept. of information
Read More
អត្រាសិស្សប្រឡងជាប់បាក់ឌុបនៅខេត្តកំពតបន្តកើនឡើងជាងឆ្នាំមុន
Provincail news

អត្រាសិស្សប្រឡងជាប់បាក់ឌុបនៅខេត្តកំពតបន្តកើនឡើងជាងឆ្នាំមុន

កំពត៖ សិស្សនុសិស្សដែលជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅខេត្តកំពត សម័យប្រឡង១០ សីហា ២០២៦ បានបង្ហាញអារម្មណ៍រំភើបរីករាយ ពេលបានឃើញលទ្ធផលរបស់ខ្លួន និងមិត្តភក្តិ ល្អប្រសើរលើសការរំពឹងទុក។ ទោះបីសិស្សនិទ្ទេសA ថយចុះ២៦ក៏ពិត្តមែន ប៉ុន្តែអត្រាសិស្សជាប់ទូទាំងខេត្តមានការកើនឡើងខ្ពស់ជាងឆ្នាំមុន។ ពួកគេបានថ្លែងអំណរគុណដល់ មាតាបិតា លោកគ្រូ អ្នកគ្រូ និងថ្នាក់ដឹកនាំ និងសូមលើកទឹកចិត្ត ដល់សិស្សដែលប្រឡងមិនទាន់ជាប់ សូមកុំបាក់ទឹកចិត្ត និងអស់សង្ឃឹម។

Kampot provincial dept. of information
Kampot provincial dept. of information
Read More