
ឯកឧត្តម សា ស៉ីថា ដឹកនាំកងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធ ចុះត្រួតពិនិត្យទីតាំង និងផ្សព្វផ្សាយច្បាប់ ក្នុងភូមិសាស្ត្រស្រុកកងមាស
(កំពង់ចាម) នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សា ស៉ីថា អភិបាលរងខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំកងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ បន្តចុះត្រួតពិនិត្យទីតាំងមួយចំនួន ព្រមទាំងផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗ នៅក្នុងភូមិសាស្ត្រស្រុកកងមាស។









