
ក្រសួងធនធានទឹក ផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មខ្សាច់នៅខេត្តកោះកុង
ឯកឧត្តម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងលោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ បើកកិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹង ស្តីពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវនៅខេត្តកោះកុង។









