នាពេលរាត្រីថ្ងៃចុងសប្តាហ៍ បរិយាកាសក្នុងក្រុងកំពតមានភាពអ៊ូអរ និងរស់រវើកគួរឲ្យចង់ទស្សនា

នាពេលរាត្រីថ្ងៃចុងសប្តាហ៍ បរិយាកាសក្នុងក្រុងកំពតមានភាពអ៊ូអរ និងរស់រវើកគួរឲ្យចង់ទស្សនា

នៅតាមដងផ្លូវសំខាន់ៗក្នុងក្រុងកំពត ត្រូវបានលម្អដោយភ្លើងពណ៌យ៉ាងស្រស់ស្អាត ខណៈប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាច្រើននាំគ្នាដើរកម្សាន្ត ទិញអាហារ និងសម្រាកលំហែកាយតាមមាត់ព្រែកនាពេលចុងសប្តាហ៍នេះ។

Latest News

Authority activitiesកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ១.៥M បានជួយបង្កើនធនធានបញ្ញា ការងារ និងសេដ្ឋកិច្ចដល់យុវជន
Jun 15, 2026

កម្មវិធីបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ១.៥M បានជួយបង្កើនធនធានបញ្ញា ការងារ និងសេដ្ឋកិច្ចដល់យុវជន

ថ្នាក់ដឹកនាំខេត្តកំពតជំរុញឱ្យយុវជនយកចិត្តទុកដាក់ ក្នុងការវិនិយោគពេលវេលាជាមួយនឹងការសិក្សារៀនសូត្រឱ្យពូកែ មានចំណេះជំនាញពិតប្រាកដ និងមានការងារធ្វើ។ ពិសេសយុវសិស្សមកពីគ្រួសារខ្វះខាត សូមចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ១.៥M ដោយឥតគិតថ្លៃ ដើម្បីរួមចំណែកបង្កើតធនធានបញ្ញា ឱកាសការងារ និងជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងប្រទេសជាតិឱ្យបានរឹងមាំ កុំឱ្យប្រទេសជិតខាងមើលងាយ។

Kampot provincial dept. of information
Kampot provincial dept. of information
Read More
Leadership activitiesរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់ គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត
Jun 15, 2026

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់ គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត

នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៧ ដែលបានប្រព្រឹត្តទៅនៅបរិវេណឆ្នេរព្រែកកំពង់បាយ មុខមន្ទីរពេទ្យបង្អែកខេត្តកំពត និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកានៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តមអភិបាលនៃគណ:អភិបាល និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពត ខេត្តកែប ខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ឯកឧត្តមនាយឧត្តមសេនីយ៍ អាជ្ញាធរដែនដី កងកម្លាំងនគរបាល កងកម្លាំងរាជអាវុធហត្ថ តំណាងអង្គការជាតិ និងអន្តរជាតិ ក្រុមហ៊ុនឯកជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក. យុវជនកាយរិទ្ធិ និងប្រជាពលរដ្ឋសរុបប្រមាណ ១៥០០នាក់។ ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៧នេះ បានសហការរៀបចំឡើងដោយ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពត។

Kampot provincial dept. of information
Kampot provincial dept. of information
Read More
Authority activitiesអភិបាលខេត្តកំពតប្រាប់អាជីវករក្នុងខេត្តឱ្យយកមនសិការជាតិមកប្រើក្នុងការនាំទំនិញចូល
Jun 14, 2026

អភិបាលខេត្តកំពតប្រាប់អាជីវករក្នុងខេត្តឱ្យយកមនសិការជាតិមកប្រើក្នុងការនាំទំនិញចូល

អភិបាលខេត្តកំពតបានប្រាប់ទៅកាន់អាជីវករអ្នកនាំទំនិញចូលមកកម្ពុជាទាំងអស់ អោយប្រើមនសិកាជាតិក្នុងការនាំទំនិញចូល ហើយចែកចាយទៅកាន់ពលរដ្ឋប្រើប្រាស់។ ឯកឧត្ដមអភិបាលខេត្តបានសង្កត់ធ្ងន់លើការនាំទំនិញរបស់ថៃ ដែលជាទំនិញខុសច្បាប់ និងជាទំនិញបំផ្លាញជាតិ និងប្រមាថជាតិ ដែលពលរដ្ឋខ្មែរគ្រប់រូបត្រូវធ្វើពហិកា ដើម្បីតមគុណដល់ការលះបង់ជីវិតរបស់ពលរដ្ឋ និងវីរកងទ័ពកម្ពុជា ដែលបង្កឡើងដោយប្រទេសថៃ។

Kampot provincial dept. of information
Kampot provincial dept. of information
Read More
Tourism(វីដេអូ) ប្រជានេសាទខេត្តកំពត បន្ថែមរបរដឹកភ្ញៀវទេសចរទៅស្ទួចត្រីកម្សាន្ត ដើម្បីបានប្រាក់ចំណូល
Jun 13, 2026

(វីដេអូ) ប្រជានេសាទខេត្តកំពត បន្ថែមរបរដឹកភ្ញៀវទេសចរទៅស្ទួចត្រីកម្សាន្ត ដើម្បីបានប្រាក់ចំណូល

ប្រជានេសាទនៅខេត្តកំពតបានបញ្ជាក់ថា បន្ទាប់ពីខេត្តកំពតរៀបចំបានស្អាត ទាក់ទាញទេសចរឲ្យមកលេងកាន់តែច្រើននោះ ប្រជានេសាទ បាននាំគ្នាងាកមកផ្តោតអារម្មណ៍បង្កើនរបរដឹកភ្ញៀវទេសចរទៅស្ទូចត្រីកម្សាន្តបន្ថែម។ ការដឹកភ្ញៀវទៅមួយជើង គិតតម្លៃចន្លោះ១០ ទៅ២០ម៉ឺនរៀល តាមជិតឬឆ្ងាយ ហើយក្នុងមួយខែ ពួកគេម្នាក់ៗ អាចចេញទូកដឹកភ្ញៀវទៅស្ទូចត្រីកម្សាន្ត បានប្រហែល២០ជើងដែរ។

Kampot provincial dept. of information
Kampot provincial dept. of information
Read More