
មិនទុកឱ្យសុខភាពពលរដ្ឋរងហានិភ័យ! អភិបាលស្រុកថ្មពួកដាក់បទបញ្ជាដាច់ណាត់ហាមដាច់ឃាត់ការនាំចូល និងលក់សាច់បង្កកពីប្រទេសសៀម
សុខភាពរបស់ប្រជាពលរដ្ឋ គឺជាខ្សែបន្ទាត់ក្រហមដែលមិនអាចរំលងបាន។ នេះជាការបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់របស់លោក រ័ត្ឋ ដាស៊ីណង់ អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកថ្មពួក ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យផ្ទាល់ និងដាក់បទបញ្ជាក្តៅដល់អាជីវករឱ្យបញ្ឈប់ការនាំចូល និងលក់សាច់បង្កក ក៏ដូចជាចំណីអាហារគ្មានប្រភពច្បាស់លាស់ពីប្រទេសសៀម នៅផ្សារចាស់ថ្មពួក។









