
សួនច្បារមរតកតេជោ កំពុងតែមមាញឹកក្នុងការកសាង និងជាសមិទ្ធិផលដ៏ធំមួយ នៅក្នុងខេត្តប៉ៃលិន
សួនច្បារមរតកតេជោ កំពុងតែមមាញឹកក្នុងការកសាង និងជាសមិទ្ធិផលដ៏ធំមួយ នៅក្នុងខេត្តប៉ៃលិន។ សួនច្បារមរតកតេជោ ស្ថិតនៅអមសងខាងដងស្ទឹងប៉ៃលិន ប្រវែងជិត ២គីឡូម៉ែត្រ ចាប់ពីស្ពានតារាប ផ្លូវជាតិលេខ៥៧ ក្នុងភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន រហូតដល់ស្ពានសន្តិភាព អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ស្ថិតក្នុងភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។





