
ឯកឧត្តម ពេជ្រ សម្បត្តិ អញ្ជើញចុះពិនិត្យទីតាំងគម្រោងវិនិយោគក្រុមហ៊ុននៅក្នុងស្រុកអូររាំង និងស្រុកពេជ្រាដា ដើម្បីជំរុញការអភិវឌ្ឍនៅភូមិភាគឦសាន
មណ្ឌលគិរី៖ ក្នុងស្មារតីជំរុញសកម្មភាពសេដ្ឋកិច្ច និងទាក់ទាញការវិនិយោគបន្ថែមនៅតំបន់ភូមិភាគឦសាន ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសមាជិកនៃក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំងគម្រោងវិនិយោគជាក់ស្តែង ដែលបានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និងសម្រួលនីតិវិធី និងចុះជួបផ្ទាល់ជាមួយក្រុមហ៊ុន ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធាន អនុប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធ ព្រមទាំងតំណាងក្រុមហ៊ុនជាច្រើននាក់ ស្ថិតក្នុងស្រុកអូររាំង និងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០២៦ ។











