
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រើនរំលឹកពលរដ្ឋកុំឱ្យលក់ ឬផ្តល់គណនីធនាគារទៅឱ្យអ្នកដទៃ
ភ្នំពេញ៖ នាពេលថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានចេញសេចក្តីក្រើនរំលឹកជាថ្មី និងអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់ កុំឱ្យលក់ ជួល ឬផ្តល់គណនីធនាគាររបស់ខ្លួនទៅឱ្យអ្នកដទៃប្រើប្រាស់ជាដាច់ខាត ដើម្បីចៀសវាងការប្រឈមមុខនឹងផ្លូវច្បាប់ និងការខូចខាតប្រវត្តិហិរញ្ញវត្ថុ ប្រសិនបើគណនីនោះត្រូវបានជនល្មើសយកទៅប្រើប្រាស់ក្នុងសកម្មភាពឆបោក ឬបទល្មើសផ្សេងៗ។











