
កូនត្នោតចំនួន ៣ពាន់ដើមត្រូវបានដាំបន្ថែមតាមព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកបន្ទាយមាសបន្ទាប់ពីដាំបាន ១ម៉ឺន ៧ពាន់ដើមក្នុងស្រុកកំពង់ត្រាច
កូនត្នោតចំនួន ៣ ០០០ដើមត្រូវបានអាជ្ញាធរខេត្តកំពតបន្តដាំតាមព្រំដែន-កម្ពុជាវៀតណាម ក្នុងភូមិសំរោងចិន ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ក្រោយពីបានដាំចំនួន ៣ដងរួចមកហើយ ដែលមានកូនត្នោតចំនួន ១៧ ០០០ដើម ក្នុងស្រុកកំពង់ត្រាច កាលពីឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៤។ អភិបាលខេត្តកំពត បានប្រាប់ទៅកាន់អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលបានដាំកូនត្នោតនេះ រួមគ្នាថែរក្សាអោយដុះលូតលាស់ល្អ ព្រោះដើមត្នោតគឺជាអត្តសញ្ញាណរបស់ជាតិខ្មែរ និងមានផលប្រយោជន៍ច្រើន។







