
ផ្លូវបេតុងអាមេជាច្រើនខ្សែកំពុងលើកកម្ពស់ភូមិឋានជីវភាពនិងគុណភាពរស់នៅរបស់ពលរដ្ឋស្រុកជុំគិរី
កំពត៖ ការអភិវឌ្ឍផ្លូវបេតុងអាមេជាច្រើនខ្សែរបស់មូលនិធិឃុំនានា នៃស្រុកជុំគិរី ខេត្តកំពត កំពុង ផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការតភ្ជាប់ប្រជាពលរដ្ឋទៅកាន់ទីផ្សារ សាលារៀន មណ្ឌលសុខភាព និងសេវាសាធារណៈនានា ខណៈសមិទ្ធផលទាំងនេះក៏បានរួមចំណែកលើកកម្ពស់ភូមិឋានស្អាត ជីវភាព និងគុណភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទផងដែរ។







