
ការិយាល័យនគរបាលសណ្ដាប់ធ្នាប់ខេត្តព្រះសីហនុ ចុះរៀបចំសណ្ដាប់ធ្នាប់និងអនាម័យនៅចំណោតតាផល លើកកម្ពស់សោភ័ណភាពក្រុងទេសចរណ៍ខេត្តព្រះសីហនុ
ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចុះអប់រំណែនាំ និងរៀបចំសណ្ដាប់ធ្នាប់លើផ្លូវលេខ៨០ ត្រង់ចំណុចចំណោតតាផលលើភ្នំ ស្ថិតក្នុងភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ។











