
មន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល កំពុងធ្វើទំនើបកម្មសេវាសុខាភិបាលជូនប្រជាពលរដ្ឋ
ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល បានកំពុងបន្តពង្រឹងភាពជាដៃគូវិស័យឯកជនអភិវឌ្ឍន៍ក្នុងការកំណត់ទិសដៅធ្វើទំនើបកម្មវិស័យសុខាភិបាល ដើម្បីបង្កើនប្រសិទ្ធភាព គុណភាព សមធម៌ និងការគ្របដណ្តប់ផ្តល់សេវាថែទាំសុខភាពកម្រិតបានកាន់តែល្អប្រសើរ។ តបនឹងគោលនយោបាយដាក់ចេញរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។











