
វឌ្ឍនភាពថ្ងៃនេះ គឺជាមូលដ្ឋានសម្រាប់ការងារកាន់តែប្រសើរនៅថ្ងៃស្អែក រួមគ្នាដើម្បីបាត់ដំបង និងសុខុមាលភាពប្រជាពលរដ្ឋ
បាត់ដំបង ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានចូលរួមក្នុងឱកាសដែលឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញផ្តល់បទសម្ភាសដល់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ក្រសួងមហាផ្ទៃ ស្តីពី វឌ្ឍនភាពការងារសម្រេចបានប្រចាំឆមាសទី១ និងទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៦របស់រដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ។











