About banner

អំពីមន្ទីរ

មន្ទីរព័ត៌មានខេត្តកំពតជាអង្គភាពមូលដ្ឋានរបស់ក្រសួងព័ត៌មានហើយជាសេនាធិការក្រសួងព័ត៌មាន និងរដ្ឋបាលខេត្តកំពត សហការសម្របសម្រួលជាមួយក្រសួង ស្ថាប័ន និងរដ្ឋបាលខេត្ដ ដើម្បីគ្រប់គ្រងព័ត៌មាន និងសាធារណៈមតិ ដោយធ្វើការផ្សព្វផ្សាយគ្រប់ទម្រង់។

ចក្ខុវិស័យ

ប្រជាពលរដ្ឋទទួលបានសេវាសាធារណៈ និងផលប្រយោជន៍ពីការអភិវឌ្ឍមូលដ្ឋានដែលផ្តល់ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រកបដោយបយាប័ន្ន និងសមធម៌សង្គម ដែលរួមចំណែកសម្រេចឱ្យបាននូវគោលបំណងដ៏ទូលំទូលាយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ និងប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

បេសកកម្ម

និពន្ធអត្ថបទ រៀបចំកិច្ចសម្ភាសន៍ និងផលិតវីដេអូ សារសំឡេង រូបភាព ព្រឹត្តិបត្រព័ត៌មានស្តីពីគោលនយោបាយ យុទ្ធសាស្ត្រ សកម្មភាព និងសមិទ្ធផលរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត ដើម្បីផ្សព្វផ្សាយឱ្យបានលឿន រហ័ស​ និងមានប្រសិទ្ធភាព ជាពិសេសផ្សាយផ្ទាល់តាមទូរទស្សន៍ និងវិទ្យុ និងពង្រីកវិសាលភាពការផ្សាយ និងឆ្លើយតបឱ្យទាន់ពេលទៅនឹងរាល់ព័ត៌មានអវិជ្ជមាន ប្រកបដោយស្មារតីបុរេសកម្ម និងសហថាមពល សម្តៅការពារសមិទ្ធផល ស្នាដៃ និងកេរិ៍ឈ្មោះរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត។

ព័ត៌មានទំនាក់ទំនង

អាស័យដ្ឋាន

Phoumi 1 May, Sangkat Kampong Kandal, Krong Kampot, Kampot Province

លេខទូរស័ព្ទ

+85512693892

អ៊ីមែល

bovannrath99@gmail.com