ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានក្នុងខេត្ត

ព័ត៌មានក្នុងខេត្ត
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅមូលដ្ឋានស្រុកបន្ទាយមាសមានការអភិវឌ្ឍរីកចម្រើនលឿន
អាជ្ញាធរស្រុកបន្ទាយមាសបានបញ្ជាក់ថា គិតតែក្នុងរយៈពេលពីឆ្នាំចុងក្រោយនេះ សមទ្ធិផលផ្លូវកៅស៊ូ និងផ្លូវបេតុងថ្មីជាច្រើនខ្សែនៅមូលដ្ឋាន បានលេចចេញរូបរាងខ្វាត់ខ្វែង ធ្វើឲ្យមូលដ្ឋានមានភាពស្រស់ស្អាតគួរឲ្យចង់រស់នៅ ងាយស្រួលធ្វើដំណើរ និងសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃឲ្យកាន់តែប្រសើរ។ ប្រជាពលរដ្ឋត្រេកអរយ៉ាងខ្លាំង ក្រោយពេលទទួលបានសមទ្ធិផលផ្លូវថ្នល់ល្អទាំងនេះ។


ព័ត៌មានក្នុងខេត្ត
ក្រសួងនិងអាជ្ញាធរខេត្តកំពតផ្តល់វគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិនៃសេវាកម្មសណ្ឋាគារតាមស្តង់ដារអាស៊ាន
កំពត៖ ក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តកំពត បានសហការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិ នៃសេវាកម្មសណ្ឋាគារ ដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងជំនាញបច្ចេកទេសឱ្យស្របតាមស្តង់ដារ និងក្របខណ្ឌទទួលស្គាល់គ្នាទៅវិញ ទៅមករបស់អាស៊ាន ក្នុងទិសដៅលើកកម្ពស់វិស័យទេសចរណ៍នៅខេត្តកំពត ឲ្យកាន់តែមានភាពទាក់ទាញភ្ញៀវ និងធានាដល់ភាពធន់នៅលើវិស័យទេសចរណ៍ ។


ព័ត៌មានក្នុងខេត្ត
និយាមកាបង្គោលព្រំដីព្រែកជីកហ្វូណនតេជោត្រូវកែសម្រួលថ្មីដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ពលរដ្ឋ
ក្រុមការងារគម្រោងព្រែកជីកហ្វូណនតេជោ បានកែសម្រួលនិយាមកា និងបោះបង្គោលព្រំដីមួយចំនួនឡើងវិញនៅខេត្តកំពត ក្នុងភូមិសាស្ត្រស្រុកបន្ទាយមាស និងកំពង់ត្រាច។ ការកែសម្រួលនិយាមកាថ្មីនេះ ដើម្បីកាត់បន្ថយចំនួនគ្រួសារ និងលំនៅដ្ឋាន ដែលរងផលប៉ះពាល់ឱ្យនៅតិចបំផុត ខណៈតម្រូវការបច្ចេកទេស និងសុវត្ថិភាពរបស់គម្រោងនៅតែត្រូវបានរក្សាដដែល។


ព័ត៌មានក្នុងខេត្ត
ការកំណត់ព្រំប្រទល់ឃុំ-សង្កាត់បានច្បាស់លាស់គឺដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការគ្រប់គ្រងរដ្ឋបាល និងផ្តល់សេវាសាធារណៈផ្សេងៗជូនពលរដ្ឋ
កំពត៖ អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ដើម្បីផ្តល់ភាពងាយស្រួលក្នុងការងារគ្រប់គ្រងរដ្ឋបាល និងជំរុញការផ្តល់សេវាសាធារណៈផ្សេងៗជូនពលរដ្ឋតាមមូលដ្ឋានឱ្យបានល្អប្រសើរ ក្រសួងមហាផ្ទៃបានចេញសេចក្តីណែនាំជាច្រើនដើម្បីជំរុញឱ្យអាជ្ញាធររាជធានី-ខេត្ត រៀបចំកំណត់ព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងច្បាស់លាស់បំផុត។


ព័ត៌មានក្នុងខេត្ត
សាលារៀន «រីកដុះដាល» នៅស្រុកបន្ទាយមាស លើកកម្ពស់គុណភាពអប់រំ និងសុវត្ថិភាពសិស្សានុសិស្ស
លោក យិន ញន ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុកបន្ទាយមាស បានបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក្រសួងអប់រំ សប្បុរសជន និងអង្គការដៃគូ អគារសិក្សាបេតុងជាច្រើនខ្នងបានរីកដុះដាលជាបន្តបន្ទាប់។ បច្ចុប្បន្នស្រុកបន្ទាយមាសមានអគារសិក្សាសរុប ១៥៣ ខ្នង ស្មើនឹង ៦៧០ បន្ទប់។ ថ្នាក់រៀននីមួយៗមានទំហំធំទូលាយ បំពាក់ដោយតុ កៅអី បន្ទប់ទឹក អគ្គិសនី និងកុំព្យូទ័រ ដែលជួយឱ្យអត្រាចុះឈ្មោះចូលរៀនកើនឡើង អត្រាបោះបង់ការសិក្សាថយចុះ ហើយគុណភាពអប់រំកាន់តែល្អប្រសើរ។


ព័ត៌មានក្នុងខេត្ត
វីដេអូ៖ អាជ្ញាធរឃុំខ្ជាយខាងត្បូង ចេញមកបកស្រាយជុំវិញការសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ក្នុងភូមិឈ្លើសលើ
លោក ទិត សារ៉ន មេឃុំខ្ជាយខាងត្បូង ស្រុកដងទង់ បានបញ្ជាក់ថា ការចោទប្រកាន់របស់ទំព័រហ្វេសប៊ុកឈ្មោះ «Bayongtime» ដែលថា ផ្លូវបេតុងអាមេ ១ខ្សែក្នុងភូមិឈ្លីតលើ សាងសង់គ្មានជើងទម្រកល់សរសៃដែកនោះ គឺមិនពិតឡើយ។ តាមការពិត ក្រុមហ៊ុនបានដាក់ជើងទម្រកល់សរសៃដែក និងសាងសង់តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ។


ព័ត៌មានក្នុងខេត្ត
រដ្ឋបាលស្រុកឈូក បំភ្លឺជុំវិញការស្នើសុំប័ណ្ណកម្មសិទ្ធិដីធ្លីរបស់គ្រូបង្រៀន ២០គ្រួសារ នៅវិទ្យាល័យ ហ៊ុន សែន ឈូក
កំពត៖ រដ្ឋបាលស្រុកឈូក នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នេះបានចេញសេចក្តីបំភ្លឺជាសាធារណៈឆ្លើយតបទៅនឹងការផ្សព្វផ្សាយលើបណ្តាញសង្គម ជុំវិញករណីលោកគ្រូ-អ្នកគ្រូ នៃវិទ្យាល័យ ហ៊ុន សែន ឈូក ចំនួន ២០គ្រួសារ បានស្នើសុំការជួយពន្លឿននីតិវិធីចេញប័ណ្ណកម្មសិទ្ធិដីធ្លីពីអាជ្ញាធរខេត្ត ដោយបញ្ជាក់ថា ករណីនេះអាជ្ញាធរបានរៀបចំសំណើជូនទៅក្រសួងសាម៉ីរួចរាល់ហើយ និងកំពុងរង់ចាំគោលការណ៍ណែនាំបន្ត។


ព័ត៌មានក្នុងខេត្ត
រដ្ឋបាលខេត្តកំពត បើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងអ្នករត់ម៉ូតូកង់បី
កំពត៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ខាន់ សុខា អភិបាលរងខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត និងលោក ខឹម សំអាត អគ្គនាយករងនៃមូលនិធិជាតិជំនួយសង្គម បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល» នៅសាលសន្និសីទបូកគោ ដើម្បីពង្រឹងការយល់ដឹង និងសមត្ថភាពរបស់មន្ត្រីពាក់ព័ន្ធ ក្នុងការអនុវត្តការផ្តល់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ និងអ្នកប្រកបរបររត់ម៉ូតូកង់បី ដែលកំពុងរងផលប៉ះពាល់ពីសម្ពាធថ្លៃប្រេង និងឧស្ម័ន។


ព័ត៌មានក្នុងខេត្ត
ពលរដ្ឋ និងអាជ្ញាធរថ្លែអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានវិភាជថវិកាអភិវឌ្ឍមូលដ្ឋានឲ្យប្រសើរ
ប្រជាពលរដ្ឋ និងអាជ្ញាធរនៅស្រុកកំពង់ត្រាចបានសម្តែងសេចក្តីត្រេកអរ ចំពោះមូលដ្ឋានរបស់ពួកគាត់ មានការអភិវឌ្ឍរីកចម្រើនជាលំដាប់ ពិសេសហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុង ដែលបាននិងកំពុងលើកកម្ពស់ជីវភាព និងការរស់នៅ ឲ្យកាន់តែមានភាពល្អប្រសើរ និងស៊ីវីឡៃ។ ពួកគាត់បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលតែងតែគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ។


ព័ត៌មានក្នុងខេត្ត
ដំណោះស្រាយឈ្នះ-ឈ្នះ៖ ប្រជាពលរដ្ឋ ២៩ គ្រួសារ និងក្រុមហ៊ុន ជីបម៉ុង សម្រេចប្រគល់ប្លង់ដី និងទទួលប្រាក់សំណង
កំពត៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលស្រុកបន្ទាយមាស បានសហការរៀបចំដំណើរការទូទាត់ប្រាក់សំណងដីធ្លីជូនដល់ប្រជាពលរដ្ឋចំនួន ២៩ គ្រួសារ ដែលមានដីកម្មសិទ្ធិស្ថិតក្នុងដែនអាជ្ញាបណ្ណ និងដែនសុវត្ថិភាពរបស់ក្រុមហ៊ុន ជីបម៉ុង អ៊ីនស៊ី ស៊ីមេន ខបភើរេសិន (CMIC) បន្ទាប់ពីភាគីទាំងពីរបានសម្រេចកិច្ចព្រមព្រៀងជាឯកច្ឆន្ទលើតម្លៃសំណងសមរម្យ និងអាចទទួលយកបានទាំងសងខាង តាមរយៈការសម្របសម្រួលដោះស្រាយដោយសន្តិវិធី។


ព័ត៌មានក្នុងខេត្ត
អាជ្ញាធរក្រុងកំពត ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅជុំវិញផ្សារសាមគ្គី
កំពត៖ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ លោក អែត សារិទ្ធិ អភិបាលរងក្រុងកំពត ដោយទទួលបានការចាត់តាំងពីលោកស្រី ងិន ផលរ័ត្ន អភិបាលនៃគណៈអភិបាលក្រុង បានដឹកនាំក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពត ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅតំបន់ជុំវិញផ្សារសាមគ្គី ក្រុងកំពត ដើម្បីលុបបំបាត់ការលក់ដូរអនាធិបតេយ្យ និងសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ។


ព័ត៌មានក្នុងខេត្ត
អភិបាលក្រុងកំពត ចុះជួបប្រជាពលរដ្ឋ ចែកប័ណ្ណព័ត៌មានបោះឆ្នោត និងផ្តល់អំណោយជូន ១០០គ្រួសារជួបការលំបាក
កំពត៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ងិន ផលរ័ត្ន អភិបាលនៃគណៈអភិបាលក្រុងកំពត បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកប័ណ្ណព័ត៌មានសម្រាប់ការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ជូនដល់បងប្អូនប្រជាពលរដ្ឋនៅតាមសង្កាត់ទាំង៥ ក្នុងក្រុងកំពត ក្នុងគោលបំណងសម្រួលដល់ការផ្ទៀងផ្ទាត់ឈ្មោះបោះឆ្នោតរបស់ប្រជាពលរដ្ឋ ព្រមទាំងបានផ្ទាល់ដៃជូននូវអំណោយគ្រឿងឧបភោគបរិភោគដល់គ្រួសារដែលមានជីវភាពជួបការលំបាកចំនួន ១០០គ្រួសារ។


ព័ត៌មានក្នុងខេត្ត
អភិបាលក្រុងកំពត ឧបត្ថម្ភថវិកា ៥០ម៉ឺនរៀល ជូនមណ្ឌលសុខភាពក្រាំងអំពិល ដើម្បីរៀបចំប្រព័ន្ធរំដោះទឹក
កំពត៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោក ស្វាយ មិត្ត នាយករដ្ឋបាលសាលាក្រុងកំពត តំណាងឱ្យលោកស្រី ងិន ផលរ័ត្ន អភិបាលនៃគណៈអភិបាលក្រុងកំពត បាននាំយកថវិកាឧបត្ថម្ភចំនួន ៥០០,០០០រៀល (ហាសិបម៉ឺនរៀល) ប្រគល់ជូនលោកស្រីប្រធានមណ្ឌលសុខភាពក្រាំងអំពិល ដើម្បប្រើប្រាស់ក្នុងការរៀបចំប្រព័ន្ធរំដោះទឹកនៅក្នុងបរិវេណមណ្ឌលសុខភាព ដើម្បីសម្រួលដល់ការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ។

