ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានក្នុងខេត្ត

ពាណិជ្ជកម្ម
ខេត្តកំពតស្វាគមន៍វិនិយោគិន និងសហគ្រាសធំៗក្នុងខេត្តហ្វូជៀនទៅវិនិយោគក្នុងខេត្តដើម្បីឱ្យខេត្តមានការរីកម្រើន និងលើកកម្ពស់ជីវភាពពលរដ្ឋ
ក្នុងជំនួបពិភាក្សា ក្នុងកម្មវិធីកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលមូលដ្ឋានផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ និងកិច្ចសន្ទនាទីក្រុងបងប្អូនអន្តរជាតិ ដែលធ្វើឡើងនៅខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន អភិបាលខេត្តកំពតបានសំដែងការស្វាគមន៍ចំពោះវិនិយោគិន និងសហគ្រាសធំៗក្នុងខេត្តហ្វូជៀនសម្រាប់ការទៅវិនិយោគក្នុងខេត្តកំពត។ ហើយឯកឧត្តមរំពឹងថា ការវិនិយោគនេះនឹងផ្តល់ការងារបានច្រើនដល់ប្រជាពលរដ្ឋ ពិសេសលើកកម្ពស់ជីវភាពពលរដ្ឋ។


ពាណិជ្ជកម្ម
តម្លៃប្រេងសាំងធម្មតាចុះថ្លៃ ខណៈម៉ាស៊ូតឡើងថ្លៃបន្តិច បើធៀបនឹងសប្តាហ៍មុន
ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែលបានចេញផ្សាយនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមបណ្តាស្ថានីយនានាទូទាំងព្រះរាជាណាចក្រកម្ពុជា មានការប្រែប្រួលថ្មី ពោលគឺ តម្លៃប្រេងសាំងធម្មតា (Gasoline 92) ត្រូវបានកំណត់លក់ក្នុងតម្លៃ ៣ ៩៥០រៀលក្នុងមួយលីត្រ ខណៈដែលប្រេងម៉ាស៊ូត (Gasoil 10ppm) មានតម្លៃ ៤១០០រៀលក្នុងមួយលីត្រ សម្រាប់អនុវត្តចាប់ពីម៉ោង១រសៀល ថ្ងៃទី០៧ រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។


ពាណិជ្ជកម្ម
ដំណឹងល្អ! តម្លៃប្រេងសាំងធម្មតា និងម៉ាស៊ូត បន្តធ្លាក់ថ្លៃបន្ថែមទៀត ចាប់ពីថ្ងៃទី៣០ ខែមិថុនា នេះតទៅ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្តីពីការកំណត់តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយនានាទូទាំងប្រទេស ដោយគិតចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នេះតទៅ តម្លៃប្រេងឥន្ធនៈមានការប្រែប្រួលធ្លាក់ថ្លៃគួរឱ្យកត់សម្គាល់។

