ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានក្នុងខេត្ត

អប់រំ និងកីឡា
សិស្សថ្នាក់ទី១២នៅខេត្តកំពតកំពុងខិតខំរម្លឹកមេរៀន ខណៈការបង្រៀននៅតែបន្តបំពេញបន្ថែម
សិស្សានុសិស្សថ្នាក់ទី១២នៅខេត្តកំពត ដែលនឹងត្រូវប្រឡងបាក់ឌុបនៅថ្ងៃទី១០ សីហា ខាងមុននេះ បានលើកឡើងថាពូកគេបានត្រៀមខ្លួនស្ទើររួចរាល់ហើយ ។ បច្ចុប្បន្នមិនប្រឹងខ្លាំងដូចមុនទេ គ្រាន់តែរម្លឹកមេរៀនណាដែលសំខាន់ ហើយពួកគេមិនសូវច្បាស់ឡើងវិញប៉ុណ្ណោះ ខណៈដែលគ្រូបង្រៀននៅតែបន្តមកបង្រៀន បំពេញបន្ថែម និងដកស្រងយកវិញ្ញាសារធ្លាប់ចេញប្រឡង មកពន្យល់ដើម្បីឲ្យសិស្សយល់ច្បាស់ និងទទួលបាននិទ្ទេសល្អជាងឆ្នាំមុនៗ ។


អប់រំ និងកីឡា
មន្ត្រីព័ត៌មាន ២៧រូប ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «មូលដ្ឋានគ្រឹះ និងជំនាញរាយការណ៍ព័ត៌មានឆ្លាតវៃ» នៅប្រទេសវៀតណាម
វៀតណាម៖ នាថ្ងៃទី២៧ ខែកក្កដានេះ មន្ត្រីក្រសួង និងមន្ទីរព័ត៌មានរាជធានី-ខេត្ត ចំនួន ២៧ រូប បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «មូលដ្ឋានគ្រឹះព័ត៌មាន និងជំនាញរាយការណ៍ព័ត៌មានឆ្លាតវៃក្នុងយុគសម័យឌីជីថល» ដោយផ្តោតលើការរៀនទ្រឹស្តី និងការអនុវត្តជាក់ស្តែង នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដើម្បីពង្រឹងសមត្ថភាពការងារឱ្យកាន់តែល្អប្រសើរ ស្រមតាមសម័យបច្ចេកវិទ្យាឌីជីថល។


អប់រំ និងកីឡា
(វីដេអូ)មតិ៖យុវជន ស.ស.យ.ក ស្រុកទឹកឈូ ស្ដីពីសារសំខាន់នៃព័ត៌មានពិត និងសូមកុំបង្កើត ឬចែករំលែកព័ត៌មានក្លែងក្លាយ
យុវជន ស.ស.យ.ក ស្រុកទឹកឈូ បានលើកឡើងថា ការយល់ដឹងពីព័ត៌មានពិតអាចជួយឱ្យយើងជៀសផុតពីព័ត៌មានក្លែងក្លាយ និងសំណូមពរដល់យុវសិស្ស និងយុវជនកុំបង្កើត ឬចែករំលែកព័ត៌មានក្លែងក្លាយ។


អប់រំ និងកីឡា
(វីដេអូ)មតិយោបល់របស់យុវសិស្ស ស្ដីពីប្រភពព័ត៌មានដែលទុកចិត្តបំផុតពាក់ព័ន្ធនឹងបញ្ហាព្រំដែន
មតិយោបល់របស់យុវសិស្ស នៃវិទ្យាល័យ ហ៊ុន សែន ត្រសេកកោង ស្រុកទឹកឈូ ស្ដីពីប្រភពព័ត៌មានដែលទុកចិត្តបំផុតពាក់ព័ន្ធនឹងបញ្ហាព្រំដែន និងសារៈសំខាន់នៃការទទួលព័ត៌មានពិត បន្ទាប់ពីបានចូលរួមយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដែលរៀបចំដោយមន្ទីរព័ត៌មានខេត្តកំពត សហការជាមួយរដ្ឋបាលស្រុកទឹកឈូ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦៕


អប់រំ និងកីឡា
អង្គការនិងអាជ្ញាធរស្រុកទឹកឈូជំរុញសិស្សានុសិស្សឲ្យចូលរួមលើកកម្ពស់ការអប់រំ សេដ្ឋកិច្ច និងបរិស្ថាន
នាយកអង្គការ អេដ អេ អាកស្យុង ប្រចាំនៅកម្ពុជា និងអាជ្ញាធរស្រុកទឹកឈូបានជំរុញលើកទឹកចិត្ត ដល់សិស្សានុសិស្សឲ្យរៀនបណ្តុះផ្នត់គំនិត លើកកម្ពស់ការអប់រំ ការចូលរួមអភិវឌ្ឍមូលដ្ឋាន តាមរយៈការរួមចំណែកអភិរក្ស និងថែរក្សាបរិស្ថាន ជួយផ្សព្វផ្សាយសក្តានុពលផលិតផលក្នុងស្រុក និងតំបន់ទេសចរណ៍ ចូលរួមដាំដើមឈើ និងដើមកោងកាង ដើម្បីស្តារប្រព័ន្ធអេកូឡូស៊ីឲ្យល្អប្រសើរឡើងវិញ។


អប់រំ និងកីឡា
ប្រធានកិត្តិយសសមាគមនារីខេត្តកំពតជំរុញយុវតីថ្នាក់ទី១០ និង១១ ឱ្យកំណត់គោលដៅសិក្សានិងអាជីពការងារឱ្យបានច្បាស់លាស់ដើម្បីអនាគតរុងរឿង
នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងវេទិកាផ្សព្វផ្សាយស្តីពីការ តម្រង់ទិសជូនដល់យុវតីសិស្សថ្នាក់ទី១០-១១ ក្រោមប្រធានបទ “កំណត់គោលដៅសិក្សា និងអាជីពការងារ” ជូនដល់យុវតីជាសិស្សថ្នាក់ទី១០-១១ នៅក្នុងក្រុងបូកគោ ដែលពិធីនេះធ្វើឡើងនៅសង្កាត់ព្រែកត្នោត ក្រុងបូកគោ។


អប់រំ និងកីឡា
ការរត់ ដើរ និងការអានជាមូលដ្ឋានគ្រឹះចាំបាច់បំផុតសម្រាប់សុខភាពរាងកាយនិងបញ្ញាស្មារតី
ថ្នាក់ដឹកនាំខេត្តកំពត និងអ្នកពាក់ព័ន្ធបានបញ្ជាក់ថា ការហាត់ប្រាណដោយការរត់ ដើរជាតម្រូវការចាំបាច់ និងល្អបំផុតសម្រាប់ជួយទ្រទ្រង់សុខភាពរស់នៅប្រចាំថ្ងៃរបស់មនុស្ស ខណៈដែលការអានជាលំហាត់ប្រាណខួរក្បាល ជួយលើកកម្ពស់ដល់បញ្ញាស្មារតីឲ្យកាន់តែប្រសើរ។ ហើយពួកគាត់ស្នើដល់ ពលរដ្ឋគ្រប់រូបឲ្យបង្កើតទម្លាប់ នៃការរត់ ដើរ និងអានប្រចាំថ្ងៃ និងជំរុញសិស្សឲ្យស្វែងយល់អំពីប្រវត្តិរូបិយវត្ថុខ្មែរ។

