
មន្ត្រីព័ត៌មាន ២៧រូប ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «មូលដ្ឋានគ្រឹះ និងជំនាញរាយការណ៍ព័ត៌មានឆ្លាតវៃ» នៅប្រទេសវៀតណាម
វៀតណាម៖ នាថ្ងៃទី២៧ ខែកក្កដានេះ មន្ត្រីក្រសួង និងមន្ទីរព័ត៌មានរាជធានី-ខេត្ត ចំនួន ២៧ រូប បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «មូលដ្ឋានគ្រឹះព័ត៌មាន និងជំនាញរាយការណ៍ព័ត៌មានឆ្លាតវៃក្នុងយុគសម័យឌីជីថល» ដោយផ្តោតលើការរៀនទ្រឹស្តី និងការអនុវត្តជាក់ស្តែង នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដើម្បីពង្រឹងសមត្ថភាពការងារឱ្យកាន់តែល្អប្រសើរ ស្រមតាមសម័យបច្ចេកវិទ្យាឌីជីថល។











