ព័ត៌មានក្នុងខេត្ត
កសិកម្ម

កសិករស្រុកទឹកឈូថាលម៉ើងាយស្រួលដាំនិងថែទាំផ្លែច្រើនរសជាតិឆ្ងាញ់១ដើមអាចលក់បាន១ពាន់ដុល្លា
កសិករស្រុកទឹកឈូបានបញ្ជាក់ថា លោកដាំលម៉ើបានជាង២០០ដើម មូលហេតុនៃការដាំដោយសារលម៉ើងាយស្រួលដាំ និងថែទាំ តម្លៃខ្ពស់ និងទីផ្សារមានតម្រូវការច្រើន និងមិនទាន់មានអ្នកដា។លម៉ើអាយុ២ឆ្នាំចាប់ផ្តើមផ្លែ ជាមធ្យមប្រហែល១០០គីឡូក្រាមក្នុងមួយដើម តម្លៃចាប់ពី៨-២០ដុល្លា ក្នុង១គីឡូ។ ហើយបើមានអ្នកចង់ដាំ កសិកររូបនោះថានឹងជួយប្រាប់បច្ចេកទេសផ្សេងៗដោយមិនគិតថ្លៃ។

កសិកម្ម

សាវម៉ាវទឹកឈូសាច់ក្រាស់ផ្អែមស្រួយ មានតម្រូវការច្រើន និងតម្លៃទីផ្សារក៏ល្អ
ម្ចាស់ចម្ការសាវម៉ាវ និងអ្នកអាជីវករលក់ដូរផ្លែឈើនៅស្រុកទឹកឈូ បានបញ្ជាក់ថា រដូវប្រមូលផលផ្លែសាម៉ាវបានចូលមកដល់ហើយ។សាវម៉ាវទឹកឈូឆ្នាំនេះមានផ្លែល្អ សាច់ក្រាស់ ផ្អែមស្រួយ សាច់មិនជាប់គ្រាប់ លក់បោះដុំនៅចម្ការតម្លៃ៨ពាន់រៀលក្នុងមួយគីឡូ ខណៈការលក់រាយតម្លៃ១ម៉ឺនរៀល។

កសិកម្ម

ទុរេនកំពតជាង២តោននិងដាក់ឱ្យភ្ញៀវទេសចរភ្លក់ក្នុងព្រឹត្តិការណ៍ “មរតកផ្លែឈើ និងនំចំណីកំពត” នៅដើមខែមិថុនាខាងមុខ
រដ្ឋបាលខេត្តកំពតបានត្រៀមទុរេនទុំប្រមាណជាង ២តោន ដើម្បីទទួលស្វាគមន៍ និងជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ

កសិកម្ម

អភិបាលខេត្តកំពតប្រាប់កសិករ អាជីវករឲ្យរក្សាកិត្តិយស កិត្តិនាមទុរេនកំពត និងកេរដំណែលចំណីអាហារខ្មែរ
អភិបាលខេត្តកំពតបានលើកឡើងថា ផ្លែឈើ នំចំណី ម្ហូបអាហារ របស់បងប្អូនប្រជាពលរដ្ឋខេត្តកំពត មានឱជារសឆ្ងាញ់ពិសារណាស់ ហើយវាបានដើរតួយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរឲ្យមកលេងខេត្តកំពត ក្នុងរដូវកាលបៃតងនេះ។ ដូច្នេះ សូមកសិករ អ្នកផលិត សហគមន៍ និងអាជីវករទាំងអស់ ចូលរួមថែរក្សាកិត្តិយស កិត្តិនាមទុរេនកំពត និងកេរដំណែលនំចំណី ម្ហូបអាហារទាំងនេះឲ្យបានល្អ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ កសិកម្ម និងផ្សព្វផ្សាយអត្តសញ្ញាណម្ហូបអាហារ និងផលិតផលក្នុងស្រុករបស់ខេត្តកំពតឱ្យកាន់តែទូលំទូលាយ។

