
អាជ្ញាធរស្រុកកំពង់ត្រាច និងមន្ត្រីពាក់ព័ន្ធ ចូលរួមរំលែកទុក្ខ និងនាំយកបច្ច័យជួយគ្រួសារសពលោកមេភូមិច្រនៀង
កំពត៖ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ លោក អូន ខន អភិបាលស្រុកកំពង់ត្រាច និងលោក សោម យ៉ាន ប្រធានក្រុមប្រឹក្សាស្រុក បានដឹកនាំក្រុមការងាររដ្ឋបាលស្រុក និងអាជ្ញាធរមូលដ្ឋាន ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងនាំយកថវិកាបច្ច័យចំនួន ១,០០០,០០០ រៀល ប្រគល់ជូនក្រុមគ្រួសារសពលោកតា ចឹក ស៊ង មេភូមិច្រនៀង ដែលបានទទួលមរណភាពដោយជរាពាធ នៅគេហដ្ឋានរបស់សព ស្ថិតក្នុងភូមិច្រនៀង ឃុំភ្នំប្រាសាទ ស្រុកកំពង់ត្រាច ខេត្តកំពត។








