
ឯកឧត្តម ម៉ៅ ធនិន ដឹកនាំប្រតិភូខេត្តកំពត ទស្សនកិច្ចតំបន់ទេសចរណ៍សំខាន់ៗនៅក្រុងភីងថាន ខេត្តហ្វូជៀន ប្រទេសចិន
ប្រទេសចិន៖ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំប្រតិភូរដ្ឋបាលខេត្ត អញ្ជើញធ្វើដំណើរទស្សនកិច្ចនៅតំបន់ទេសចរណ៍ «៦៨ ម៉ាយសមុទ្រ» (68 Nautical Miles Scenic Area) និង «ទីក្រុងតៃវ៉ាន់» (Pingtan Taiwan Small Town) ស្ថិតក្នុងក្រុងភីងថាន ខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងពង្រឹងចំណងមិត្តភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងតំបន់ទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ជាក់ស្តែង។









