
អភិបាលខេត្តកំពត៖ ប្រសិនបើអ្នកវិនិយោគផ្សារទាំងអស់ក្នុងខេត្តមិនអនុវត្តន៍ត្រឹមត្រូវតាមសៀវភៅបន្ទុកអ្នកវិនិយោគផ្សារនោះនឹងបញ្ចប់កិច្ចសន្យា
កំពត៖ អភិបាលខេត្តកំពតបានដាក់បទបញ្ជាដល់អាជ្ញាធរមូលដ្ឋាន ពិសេសមន្ទីរជំនាញ ចុះតាមដាន និងពិនិត្យលើការអនុវត្តសៀវភៅបន្ទុករបស់អ្នកវិនិយោគផ្សារទាំងអស់នៅទូទាំងខេត្ត ដើម្បីឱ្យបានដឹងថា តើកន្លងមកបានអនុវត្តត្រឹមត្រូវដែរឬទេ ហើយការអភិវឌ្ឍផ្សារដើម្បីផ្តល់ភាពងាយស្រួលដល់អាជីវករក្នុងការលក់ដូរដែរឬទេ។ ហើយប្រសិនបើរកឃើញថា អ្នកវិនិយោគផ្សារនោះ មិនបានអនុវត្តន៍ត្រឹមត្រូវតាមសៀវភៅបន្ទុកនោះទេ និងត្រូវបញ្ចប់កិច្ចសន្យា ហើយយកអ្នកវិនិយោគថ្មីមកគ្រប់គ្រងដើម្បីផ្តល់ភាពកក់ក្តៅដល់អាជីវករ។







