
រដ្ឋបាលខេត្តកំពត នាំយកជំនួយឧបត្ថម្ភជូនប្រជាពលរដ្ឋ ៤គ្រួសារ ដែលរងគ្រោះដោយអគ្គិភ័យ នៅស្រុកទឹកឈូ
កំពត៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ មុយ វិរ័ត្ន អភិបាលរងខេត្តកំពត តំណាងលោក ម៉ៅ ធនិន អភិបាលខេត្ត បាននាំយកអំណោយសង្គ្រោះបន្ទាន់ជាសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកា ទៅចែកជូនប្រជាពលរដ្ឋចំនួន ៤គ្រួសារ ដែលរងគ្រោះដោយសារគ្រោះអគ្គិភ័យឆេះផ្ទះ ស្ថិតនៅក្នុងឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត ដើម្បីជួយសម្រាលទុក្ខលំបាក និងដោះស្រាយជីវភាពចំពោះមុខ។







