
ក្រសួងធនធានទឹក ណែនាំឱ្យអាជ្ញាធរគ្រប់រាជធានី-ខេត្ត ចាត់វិធានការថែរក្សាទឹកទុក សម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្ត ឱ្យចាត់វិធានការប្រមូល និងថែរក្សាទឹកទុកក្នុងអាង និងបឹងបួ ដោយសារការព្យាករអាកាសធាតុបង្ហាញថា បាតុភូតអែលនីណូ (El Niño) នឹងកើនឡើងដល់កម្រិត ១០០% ពីសប្តាហ៍ទី៣ នៃខែតុលា ឆ្នាំ២០២៦ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧ ដែលអាចបង្កឱ្យមានភ្លៀងកម្រិតខ្សោយ និងខ្យល់កន្ត្រាក់។





