
អាជ្ញាធរខណ្ឌជ្រោយចង្វារ ចុះបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញ (Online Scams) ឃាត់ខ្លួនជនបរទេសមួយចំនួន និងរឹបអូសវត្ថុតាងជាច្រើន
ក្រោមការចង្អុលបង្ហាញ និងដឹកនាំបញ្ជាផ្ទាល់ពី លោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌជ្រោយចង្វារ នាពេលថ្មីៗនេះ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានបើកប្រតិបត្តិការចុះឆែកឆេរ និងបោសសម្អាតទីតាំងសង្ស័យមួយកន្លែង ដែលសង្ស័យថាមានការលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។









