
មន្ទីរព័ត៌មានខេត្តព្រះវិហារ សូមគោរពជម្រាបជូនដំណឹង និងអញ្ជើញចូលរួមនៃកម្មវិធីបុណ្យសព លោក អាន សារិទ្ធ មន្ដ្រីមន្ទីរព័ត៌មានខេត្ត!
សូមគោរពជម្រាបជូនដំណឹងដល់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និងញាតិមិត្តជិតឆ្ងាយទាំងអស់ឱ្យបានជ្រាបថា កម្មវិធីបុណ្យសព លោក អាន សារិទ្ធ មន្ដ្រីនៃមន្ទីរព័ត៌មានខេត្តព្រះវិហារ នឹងត្រូវធ្វើពិធីរំកិលសពលើកដាក់តម្កល់លើស្ថានមេរុ (មេន) នៅវេលាម៉ោង ៣:០០រសៀល ហើយពិធីឈាបនកិច្ច (បូជាសព) នឹងប្រព្រឹត្តទៅនៅវេលាម៉ោង ៦:០០ល្ងាច ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ ដែលរៀបចំឡើងនៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។







