
អភិបាលខេត្តឧត្តរមានជ័យ អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនជនភៀសសឹក កំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព
ឧត្តរមានជ័យ ៖ បងប្អូនជនភៀសសឹកជាង ៣២៩គ្រួសារ ដែលស្នាក់នៅមណ្ឌលសុវត្ថិភាព ថ្មកំបោរ និងវត្តគោកមន ស្ថិតនៅស្រុកបន្ទាយអំពិល ត្រូវបាន ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយ ជាគ្រឿងឧបភោគបរិភោក និងសម្លៀកបំពាក់មួយចំនួន នាថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២៥នេះ។









