
ផ្កាក្ងោកពណ៌ក្រហម និងលឿងកំពុងរីក បង្ហាញសម្រស់នៅតាមសង្ខាងផ្លូវនានា នៅក្នុងក្រុងប៉ៃលិន
នៅក្នុងខែឧសភា និងខែមិថុនា ឆ្នាំ២០២៦នេះ នៅតាមដងផ្លូវនានា ក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ គេសង្កេតឃើញមានផ្កាក្ងោកពណ៌ក្រហម និងនៅកន្លែងខ្លះ ផ្កាក្ងោកពណ៌លឿង កំពុងរីកបង្ហាញសម្រស់នៅតាមដងផ្លូវនានា និងនៅតាមសួនច្បារសាធារណៈ ក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ផ្កាក្ងោកទាំងអស់នេះ កំពុងទាក់ទាញអារម្មរណ៍ប្រជាពលរដ្ឋ និងអ្នកដំណើរទាំងឡាយ អោយមានភាពស្រស់ស្រាយ សប្បាយរីករាយ ក្នុងការរស់នៅ និងធ្វើដំណើរទៅ និង មក។









