
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានទទួលជួបពិភាក្សាការងារជាមួយក្រុមការងារសម្របសម្រួលគម្រោង នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលដឹកនាំដោយ លោកស្រី អៀង ច័ន្ទគ្រឹស្នា ប្រធានអង្គភាពសម្របសម្រួលគម្រោង។
ជំនួបពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងជំរុញការរៀបចំ និងអនុវត្ត «គម្រោងដាំបន្លែក្នុងផ្ទះសំណាញ់ សម្រាប់ជនភៀសសឹកនៅក្នុងខេត្តព្រះវិហារ» ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាព និងបង្កើតមុខរបរជូនបងប្អូនប្រជាពលរដ្ឋ និងជនភៀសសឹក។









