
កិច្ចប្រជុំសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត របស់សភាពាណិជ្ជកម្មខេត្តបាត់ដំបង
បាត់ដំបង៖ អ្នកឧកញ៉ា ភួ វាសនា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត របស់សភាពាណិជ្ជកម្មខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីលោកអនុប្រធាន សមាជិក សមាជិកា លោកប្រធានសមាគមសណ្ឋាគារ ផ្ទះណាក់ លោកស្រីប្រធានសមាគមសហគ្រិនស្រ្ដីកម្ពុជាសាខាខេត្តបាត់ដំបង ប្រធានសមាគមមៀនប៉ៃលិនស្រុករតនមណ្ឌល តំណាងសមាគមសហគ្រិនឈានមុខខេត្តបាត់ដំបង តំណាងស៊ីអ៊ីអូផាវវើធីម តំណាងសមាគមសហគ្រិនវ័យក្មេងសាខាខេត្តបាត់ដំបង តំណាងសម្ព័ន្ធសមាគមដំឡូងមីខេត្តបាត់ដំបង សហគមស្រូវ សហគមបន្លែ មាន់ស្រែ និងប្រធានចង្កោមគ្រឿងទេស។






