
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកជំទាវ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការនិវត្តជននៃក្រសួងព័ត៌មាន បង្ហាញការយកចិត្តទុកដាក់ និងដឹងគុណចំពោះអ្នកជំនាន់មុនដែលបានរួមចំណែកអភិវឌ្ឍវិស័យព័ត៌មាន
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន បានអញ្ជើញជួបសំណេះសំណាលប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្តៅជាមួយមន្ត្រីរាជការដែលជានិវត្តជននៃក្រសួងព័ត៌មាន ក្នុងបរិយាកាសពោរពេញដោយមនោសញ្ចេតនា ការគោរព និងការដឹងគុណចំពោះការលះបង់កម្លាំងកាយចិត្តរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាន់មុន ដែលបានរួមចំណែកអភិវឌ្ឍវិស័យព័ត៌មាន និងបម្រើជាតិមាតុភូមិអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក។









