រដ្ឋបាលខេត្តកណ្ដាល បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីពីការអនុវត្ត កតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (ICESCR) ដល់មន្រ្តីរាជការ និងកងកម្លាំងទាំងបី នៅទូទាំងខេត្តកណ្ដាល
ឯកឧត្ដម គ្រុយ ម៉ាឡេន អភិបាលរង បានបន្តទៀតថា ខេត្តកណ្តាលក៏បាននិងកំពុងកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ខ្វាត់ខ្វែង ប្រទាក់ក្រឡាគ្នា បម្រើទាំងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច ឆ្ពោះទៅកាន់ការ សម្រេចចក្ខុវិស័យ ប្រែក្លាយខេត្តកណ្តាលជា «ខ្សែក្រវ៉ាត់គាំទ្រសន្តិសុខ សុវត្ថិភាព ឧស្សាហកម្ម ឡូជីស្លឹក ស្បៀង និងលំនៅឋាន» ប្រកបដោយភាពស៊ីវិល័យ ភាពធន់ និងបរិយាបន្ន សំដៅលើកស្ទួយកម្រិតជីវភាព សុខុមាលភាព និងសេចក្តីថ្លៃថ្នូររបស់ ប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ឱ្យកាន់តែមានភាពប្រសើរឡើងជាលំដាប់។