
ជម្លោះរវាងបងថ្លៃ និង ប្អូនថ្លៃ រឿងចាក់សោទ្វារបង ឈានប្រើហឹង្សាលទ្ធផលបងដេកគុក ប្អូនរបួសធ្ងន់
បាត់ដំបង ៖ កម្លាំងអធិការក្រុងបាត់ដំបង និងនគបាលប៉ុសក្តុលដូនទាវបានឃាត់ខ្លួនជនសង្ស័យជាបងថ្លៃម្នាក់ ដែលបានប្រើកាំបិតកែច្នៃកាប់ទៅលើប្អូនថ្លៃបណ្តាលឱ្យរងរបួសដៃធ្ងន់ធ្ងរ ដោយសាររឿងចាក់សោទ្វារបងកាលពីព្រលប់ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ។









