
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ចុះពិនិត្យការសាងសង់លំនៅឋានជូនពលរដ្ឋភៀសសឹកនៅបន្ទាយមានជ័យ
ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកាលពីថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២៦នេះ បានអញ្ជើញបន្តចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពនៃការសាងសង់លំនៅឋានបណ្តោះអាសន្ន សម្រាប់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ពីការរំលោភឈ្លានពានរបស់កងទ័ពថៃ ស្ថិតក្នុងភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។









