
កិច្ចប្រជុំការបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦” របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល
កិច្ចប្រជុំការបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦” របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល

កិច្ចប្រជុំការបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦” របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល





កំពត៖ អាជ្ញាធរក្រុងបូកគោបានបំពេញបេសកកម្ម និងអនុវត្តការងារត្រួតពិនិត្យនៅទីតាំងកំពង់ផែកំពតផត រួចរាល់អស់ជាច្រើនម៉ោង ទើបទំព័រហ្វេសប៊ុក (Page) ឈ្មោះ «សម្លេងអមតៈ» បានធ្វើការផ្សព្វផ្សាយព័ត៌មាន និងរូបភាពពាក់ព័ន្ធនឹងទីតាំងដដែលនេះ។ ករណីនេះបង្ហាញថា អាជ្ញាធរមូលដ្ឋានបានចាត់វិធានការ និងចុះអនុវត្តការងារជាក់ស្តែងមុនពេលមានការផ្សព្វផ្សាយព័ត៌មាននៅលើបណ្តាញសង្គម។


កំពត៖ យោងតាមផេកផ្លូវការរបស់រដ្ឋបាលក្រុងបូកគោបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ លោក ឡេន ឌឿន អភិបាលរងក្រុងបូកគោ តំណាងលោក លាង រឿនសុធី អភិបាលក្រុងបូកគោ បានដឹកនាំក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ចុះត្រួតពិនិត្យនៅកំពង់ផែកំពតផត ស្ថិតក្នុងសង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត។


កំពត៖ នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានទទួលជួបសម្តែងការគួរសម ជាមួយលោកស្រី Abigail Fryer ឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាការងារមួយចំនួនលើវិស័យសំខាន់ៗ នាឱកាសដែលលោកស្រី និងគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅខេត្តកំពត។


នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ មន្ទីរព័ត៌មានខេត្តកំពត បានរៀបចំកិច្ចប្រជុំតម្រង់ទិសការងារព័ត៌មាន និងសាធារណមតិ ក្នុងគោលបំណងពង្រឹងការងារឲ្យមានប្រសិទ្ធភាពកាន់តែខ្ពស់ សមស្របទៅនឹងបរិបទសង្គម និងបច្ចេកវិទ្យាឌីជីថលបច្ចុប្បន្ន។ កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការដ្ឋាន និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន រួមជាមួយឯកឧត្តម សោម កុសល អនុរដ្ឋលេខាធិការដ្ឋានក្រសួងព័ត៌មាន និងប្រធានមន្ទីរ ព្រមទាំងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកំពតប្រមាណ៤០នាក់។
