
គណៈបញ្ជាការឯកភាពក្រុងសំពៅពូន ចុះបង្ក្រាបទីតាំងបទល្មើស Online Scams មួយកន្លែង ឃាត់ខ្លួនជនជាតិវៀតណាម ២១ នាក់។
កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរក្រុងសំពៅពូន (ខេត្តកណ្តាល) បានចុះបង្ក្រាបទីតាំង Online Scams មួយកន្លែងនៅភូមិជ្រៃធំ ដោយឃាត់ខ្លួនជនជាតិវៀតណាម ២១ នាក់ និងដកហូតកុំព្យូទ័រ និងទូរស័ព្ទសរុប ៦០ គ្រឿង។ ទន្ទឹមនឹងនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានបញ្ជាឱ្យពង្រឹងការត្រួតពិនិត្យ និងអំពាវនាវឱ្យពលរដ្ឋរាយការណ៍ពីទីតាំងសង្ស័យ ដោយមានរក្សាការសម្ងាត់ និងផ្តល់រង្វាន់លើកទឹកចិត្ត។








