
មន្ទីរព័ត៌មានខេត្តកំពត រៀបចំកិច្ចប្រជុំតម្រង់ទិស ដើម្បីពង្រឹងការងារឲ្យមានប្រសិទ្ធភាពកាន់តែខ្ពស់
នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ មន្ទីរព័ត៌មានខេត្តកំពត បានរៀបចំកិច្ចប្រជុំតម្រង់ទិសការងារព័ត៌មាន និងសាធារណមតិ ក្នុងគោលបំណងពង្រឹងការងារឲ្យមានប្រសិទ្ធភាពកាន់តែខ្ពស់ សមស្របទៅនឹងបរិបទសង្គម និងបច្ចេកវិទ្យាឌីជីថលបច្ចុប្បន្ន។ កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការដ្ឋាន និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន រួមជាមួយឯកឧត្តម សោម កុសល អនុរដ្ឋលេខាធិការដ្ឋានក្រសួងព័ត៌មាន និងប្រធានមន្ទីរ ព្រមទាំងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកំពតប្រមាណ៤០នាក់។





