
រូបសំណាកបាតដៃ លេចរូបរាងជិតពេញលេញ អមដោយទេសភាពដ៏ទាក់ទាញនាពេលថ្ងៃហៀបលិច
កំពត៖ រូបសំណាកបាតដៃ ដែលជាផលិតផលទេសចរណ៍ថ្មីដ៏ទាក់ទាញមួយក្នុងខេត្តកំពត បានលេចចេញជារូបរាងជិតពេញលេញហើយ គិតត្រឹមថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦នេះ។ រូបសំណាកដ៏ធំនេះ ត្រូវបានសាងសង់ឡើងនៅលើឆ្នេរខ្សាច់ព្រែកកំពង់បាយ ស្ថិតក្នុងក្រុងកំពត អមដោយទេសភាពដ៏ស្រស់ស្អាតនាពេលថ្ងៃហៀបលិច ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍ពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។





