
សាខាសមាគមនារីខេត្តកំពត រៀបចំវេទិកាផ្សព្វផ្សាយតម្រង់ទិសសិក្សា និងអាជីពការងារជូនយុវតីសិស្ស នៅវិទ្យាល័យហ៊ុនសែនបរិវាស
កំពត៖ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ មុយ វិរ័ត្ន ប្រធានប្រតិបត្តិ សាខាសមាគមនារីខេត្ត តំណាងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានអញ្ជើញចូលរួមក្នុងវេទិកាផ្សព្វផ្សាយតម្រង់ទិស ក្រោមប្រធានបទ «កំណត់គោលដៅសិក្សា និងអាជីពការងារ» ជូនដល់យុវតីជាសិស្សានុសិស្សថ្នាក់ទី១០ និងទី១១ ដែលរៀបចំឡើងនៅវិទ្យាល័យហ៊ុនសែនបរិវាស ស្រុកបន្ទាយមាស ខេត្តកំពត។ នេះបើយោងតាមការផ្សព្វផ្សាយដោយផេកផ្លូវការ របស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត។





