
ការកែសម្រួលនីតិវិធីក្រសួង-ស្ថាប័នជួយជំរុញសេវាច្រកចេញចូលតែមួយឱ្យកាន់តែមានប្រសិទ្ធភាព
ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃបានលើកឡើងថា ការចូលរួមពិនិត្យ និងកែសម្រួលបែបបទនីតិវិធីរបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធឱ្យសាមញ្ញ និងស្របតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ គឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយ ឱ្យកាន់តែលឿន តម្លាភាព និងឆ្លើយតបតម្រូវការប្រជាពលរដ្ឋបានកាន់តែប្រសើរ។





