រដ្ឋមន្ត្រីទេសចរណ៍រំពឹងថាក្រុងកំពតនឹងទទួលបានជ័យលាភីបណ្តាញទីក្រុងច្នៃប្រឌិតរបស់យូណេស្កូ
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ បានបង្ហាញក្តីរំពឹង និងជឿជាក់ថា ក្រុងកំពតនឹងទទួលបានជ័យលាភីចូលជាសមាជិកបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ ផ្នែកម្ហូបអាហារ ដោយសារខេត្តនេះមានសក្តានុពលខ្ពស់លើវិស័យទេសចរណ៍ វប្បធម៌ និងអត្តសញ្ញាណម្ហូបអាហារដែលមានភាពល្បីល្បាញទាំងក្នុង និងក្រៅប្រទេស។ ការលើកឡើងនេះធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការរៀបចំឯកសារបេក្ខភាពក្រុងកំពតចូលក្នុងបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ» ដែលរៀបចំនៅសណ្ឋាគារ Castle Bayview ខេត្តកំពត នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។