
ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?
ការញ៉ាំទឹកផ្លែឈើសុទ្ធត្រឹមមួយកែវ ឬច្រើនជាងនេះជារៀងរាល់ថ្ងៃ អាចធ្វើឲ្យទាំងកុមារ និងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន នេះបើយោងទៅតាមការវិភាគថ្មីមួយទៅលើការសិក្សាទាំង៤២កន្លងមក។ ពិតណាស់ ទឹកផ្លែឈើសុទ្ធ គឺជាប្រភេទទឹកផ្លែឈើដែលមិនបន្ថែមជាតិស្ករ។ ប៉ុន្តែទឹកផ្លែឈើសុទ្ធ ជាប្រភេទកាឡូរីទឹក ដែលមិនមានជាតិសរសៃ ឬមានជាតិសរសៃតិចតួច បើប្រៀបធៀបទៅនឹងផ្លែឈើទាំងមូល។ ដូច្នេះហើយ កុមារដែលមានអាយុក្រោម៦ឆ្នាំ គួរញ៉ាំទឹកផ្លែឈើសុទ្ធតិចជាងមួយកែវក្នុងមួយថ្ងៃ ហើយចំពោះកុមារដែលមានវ័យតិចជាង១ឆ្នាំ គឺមិនគួរញ៉ាំទឹកផ្លែឈើសុទ្ធឡើយ។








