
អត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗ ជាមួយប្រាក់រៀល ប្រចាំថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៦
សេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា ស្ដីពីអត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗ ជាមួយប្រាក់រៀល ប្រចាំថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៦

សេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា ស្ដីពីអត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗ ជាមួយប្រាក់រៀល ប្រចាំថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៦













កំពត៖ អធិការស្រុកអង្គរជ័យ បានឲ្យដឹងថា៧ខែ ដើមឆ្នាំ២០២៦ ស្ថានភាពសន្តិសុខទូទៅក្នុងស្រុក មានភាពល្អប្រសើរ បទល្មើសផ្សេងៗមានការថយចុះច្រើន ដោយសារមានការចូលសហការពីគ្រប់មជ្ឍដ្ឋាន ពិសេសពលរដ្ឋ ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍កំពុងកើនឡើងគួរព្រួយបារម្ភ។ លោកអធិការអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសសិស្សចូលរួមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយការប្រុងប្រយ័ត្ខខ្ពស់។


កំពត៖ ម្ចាស់កសិដ្ឋានដូងបានបញ្ជាក់ថា ពីមុនស្រុកអង្គរជ័យ គ្មានតំបន់ទេសចរណ៍ម្រាប់ឲ្យប្រជាពលរដ្ឋមកសម្រាកលម្ហែទេ ប៉ុន្តែបច្ចុប្បន្ន ដើម្បីឆ្លើយតបទៅនឹងការជំរុញលើកទឹកចិត្តរបស់អាជ្ញាធរខេត្ត ក៏ដូចជាស្រុកផងនោះ លោកបានកែច្នៃកសិដ្ឋានដូងរបស់ខ្លួនឲ្យទៅជាសួនកម្សាន្តដ៏ទាក់ទាញ ជាមួយនឹងទេសភាពធម្មជាតិ មានហាងកាហ្វេ អាហារដ្ឋាន និងខ្ចុះលម្ហែមាត់ទឹកជាដើម។ ប្រជាពលរដ្ឋស្រុកអង្គរជ័យភាគច្រើនបានស្គាល់កសិដ្ឋានដូងរបស់លោកថាជា “សួនកម្សាន្តកោះបេះដូង”។


កំពត៖ នាពេលថ្មីៗនេះ មន្ត្រីអប់រំ យុវជន និងកីឡា ស្រុកជុំគិរី បានថ្លែងថា ពីមួយឆ្នាំទៅមួយឆ្នាំ អត្រាបោះបង់ការសិក្សារបស់សិស្សបឋមសិក្សានៅទូទាំងស្រុក បានថយចុះមកត្រឹមជាង ១% ។ ជោគជ័យនេះ សម្រេចបានតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអប់រំ ការលើកកម្ពស់គុណភាពគ្រូ ការពង្រឹងទំនាក់ទំនងជាមួយសហគមន៍ និងការផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រ។


កំពត៖ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកអង្គរជ័យ ខេត្តកំពត កំពុងប្រមូលផល «ទំពាំងត្រាច» ឬ «ទំពាំងក្រហម»នៅតាមតំបន់ភ្នំ ដែលជាបន្លែធម្មជាតិដុះតែម្ដងប៉ុណ្ណោះក្នុងមួយឆ្នាំ នៅចន្លោះខែឧសភា ដល់ខែកញ្ញា ពោលគឺនៅពេលមានភ្លៀងធ្លាក់ ដើម្បីយកមកកែច្នៃធ្វើជាមុខម្ហូបអាហារផ្សេងៗសម្រាប់បរិភោគ ដោយសារទំពាំងប្រភេទនេះផ្តល់នូវរសជាតិឆ្ងាញ់ប្លែកខុសពីទំពាំងទូទៅ។
