
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពតប្រាប់ឱ្យបង្កើនការយកចិត្តទុកដាក់និងលើកកម្ពស់វិស័យសំខាន់ៗចំនួន៩ ដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានជំរុញលើកទឹកចិត្តឱ្យក្រុមការងាររាជរដ្ឋាភិបាល មន្ត្រីជំនាញ អាជ្ញាធរ និងភាគីពាក់ព័ន្ធនៅក្នុងខេត្តកំពត បន្តយកចិត្តទុកដាក់ និងលើកកម្ពស់វិស័យសំខាន់ៗ មួយចំនួនដូចជា វិស័យអប់រំ សុខាភិបាល សាធារណៈការ ឧស្សាហកម្ម ធនធានទឹក សន្តិសុខសណ្តាប់ធ្នាប់ ទេសចរណ៍ ការងារផែនដី និងមូលនិធិជាតិជំនួយសង្គម ឱ្យបានកាន់តែល្អប្រសើរ ដើម្បីឆ្លើយតបតាមផែនការអភិវឌ្ឍប្រទេសឆ្នាំ២០៥០ កម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់។







