
ពលរដ្ឋជិត ៤០០នាក់ដែលទិញតូបផ្សារបឹងនិមលពីក្រុមហ៊ុន ជា សារ៉ន និងទទួលបានតូបជាកម្មសិទ្ធិខណៈអាជ្ញាធរខេត្តនឹងបើកដំណើរការផ្សារក្នុងពេលឆាប់ៗនេះ
ក្រោមកិច្ចចង្អុលការដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អាជ្ញាធរខេត្តកំពត សាលាដំបូងខេត្តកំពត រួមនឹងមន្ទីរជំនាញបានដាក់ចេញនូវយន្តការក្នុងការដោះស្រាយករណីពលរដ្ឋដែលបានទិញដីឡូត៍ ផ្ទះ និងតូបផ្សារពីក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក ជូនពលរដ្ឋ ដែលគិតមកទល់ពេលនេះពលរដ្ឋប្រមាណជាង ៥ពាន់នាក់បានដាក់ពាក្យស្នើសុំ ហើយប្រជាពលរដ្ឋប្រមាណជិត ៥ពាន់នាក់ទទួលបានការដោះស្រាយ។ ដោយឡែកពលរដ្ឋដែលបានទិញតូបផ្សារបឹងនិមល ស្ថិតក្នុងស្រុកឈូកជាង ៤០០នាក់ទទួលបានតូបជាកម្មសិទ្ធិ ខណៈដែលអាជ្ញាធរខេត្តនឹងរៀបចំផ្សារនេះឱ្យដំណើរការនាពេលខាងមុខ ដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋក្នុងតំបន់។







