
អាណត្តិទី៧នេះរាជរដ្ឋាភិបាលបានកំណត់យកគោលនយោបាយដីធ្លីជាអាទិភាពមួយដើម្បីបំពេញតម្រូវការពលរដ្ឋ
អភិបាលខេត្តកំពតបានលើកឡើងថា ក្រោមការគិតគូរពីសំណាក់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បន្តរហូតមកដល់អាណត្តិទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គោលនយោបានដីធ្លីនៅតែជាគោលនយោបាយអាទិភាពមួយក្នុងចំណោមគោលនយោបាយផ្សេងៗទៀត ដើម្បីឆ្លើយតប បំពេញតម្រូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។







