
ខេត្តកំពតជំរុញការបញ្ជ្រាប App «មតិយើង» ដល់មន្ត្រី សិស្ស និងប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់សេវាឌីជីថល
កំពត៖ ថ្នាក់ដឹកនាំខេត្តកំពតបានបញ្ជាក់ថា មន្ត្រីអាជ្ញាធរ សិស្សានុសិស្ស និងប្រជាពលរដ្ឋ គឺជាគ្រឹះដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍសង្គមឌីជីថល តាមរយៈការប្រើប្រាស់កម្មវិធីទូរសព្ទដៃ «មតិយើង» សម្រាប់ផ្តល់មតិយោបល់ ស្នើដំណោះស្រាយ និងរួមចំណែកកែលម្អគុណភាពសេវាសាធារណៈនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។ ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ App «មតិយើង» ជូនមន្ត្រីអាជ្ញាធរចំណុះរដ្ឋបាលក្រុងកំពត នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាក្រុងកំពត ដែលរៀបចំដោយការិយាល័យប្រជាពលរដ្ឋនៃរដ្ឋបាលខេត្តកំពត។







